ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ប៉ុស្តិ៍​ស្ទឹងមានជ័យ ចាប់បាន​ចោរលួច​ម៉ូតូ

ប៉ុស្តិ៍​ស្ទឹងមានជ័យ ចាប់បាន​ចោរលួច​ម៉ូតូ

ភ្នំពេញៈ កាលពី​វេលា​ម៉ោង១២រសៀល​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យ៣នាក់​លួច​ម៉ូតូ​បានសម្រេច នៅផ្ទះ​ជួល​ភូមិ១សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនរងគ្រោះ​ឈ្មោះ សំ ពិសី ភេទ​ស្រី អាយុ៣០ឆ្នាំ មុខរបរ​លក់ដូរ​ស្នា​ក់នៅ​កន្លែងកើតហេតុ​ខាងលើ។ ជនសង្ស័យ​មានឈ្មោះ ភឹម ផៃ ភេទ​ប្រុស​អាយុ៣៣ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ និង​បក្ខពួក២នាក់​ទៀត​រត់គេចខ្លួន ។ ម៉ូតូ​ដែល​ជនសង្ស័យ​លួច​ម៉ាក​ស៊ុយ​សា​គី​ឡេ​ត ពណ៌​សលាយ​ខ្មៅ ឆ្នាំ២០១៤ស្លាក​លេខ ភ្នំពេញ​1CN-3844 ។

លោក ឯម ភា​រី នាយរង​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ដែល​ដឹកនាំ​ប្រតិបត្តិ​ការស្រាវជ្រាវ​បង្ក្រាបបាន​បញ្ជាក់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ត្រឡប់​មកពី​ផ្ទះ​បូរី​ពិភពថ្មី​ចំ​ដូង​ត្រឡប់មក​ផ្ទះជួល​កន្លែង​លក់ដូរ​ខាងលើ ហើយ​ទុក​ម៉ូតូ​នៅក្នុង​ផ្ទះ​រួច​យក​កូនសោរ​ចាក់​យក​ចាក់​កែបម៉ូតូ​ហើយ​ភ្លេច​ដក​កូនសោរ​ជាប់​និង​កែប​រួច​ក៏​ដើរចូល​ក្នុង​បន្ទប់។

ជនរងគ្រោះ​បានឃើញ​ជនសង្ស័យ​បាន​ដើរ​ក្រវែល​គៀន​ផ្ទះ ហើយ​មួយសន្ទុះ​ក្រោយមក​ជនរងគ្រោះ​ចេញមកក្រៅ​វិញ ស្រាប់តែ​មិនឃើញ​ម៉ូតូ​និង​បាត់​ជនសង្ស័យ​ទើប​មានការ​សង្ស័យ​លើ​ជនសង្ស័យ​ម្នាក់​នោះ​តែម្ដង ។

បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​យើង​ស្រាវជ្រាវ លុះដល់​ម៉ោង២និង០០នាទី​រសៀល​ទើប​ឃាត់​ជនសង្ស័យ​យកមក​សាកសួរ​ម្តង​ហើយ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​និង​បក្ខពួក​ពិតជា​បាន​លួច​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន ៕78047802 78047803 78047804

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya