ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ក្រុមក្មេងស្ទាវ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ដើរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​លួច​យក​ទ្រព្យសម្បត្តិ

ក្រុមក្មេងស្ទាវ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ដើរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​លួច​យក​ទ្រព្យសម្បត្តិ

ខេត្ត​ប៉ៃលិន ៖ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង៣និង១៥នាទី ទាបភ្លឺ​ឈានចូល​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​សំបុកចាប ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ក្រុមក្មេងស្ទាវ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ដើរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ហើយ​លួច​យក​ទ្រព្យសម្បត្តិ និង​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹង​ទាន់​ក៏​បិទទ្វារ​ពី​ខាងក្រៅ​រួច​រាយការណ៍ និង​ចាប់បញ្ជូន​ឲ្យ​សមត្ថកិច្ច ខណៈ​កំពុងតែ​លួច​គាស់​ទ្វាររបង​ចូល​បំរុង​លួច​យក​ទ្រព្យសម្បត្តិ​បន្តទៀត ។

ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​កម្លាំង​របស់លោក​ក៏​ចុះទៅ​ដល់ទី​តាំង និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន២នាក់​ទី១-ឈ្មោះ ប៊ី មករា ភេទ​ប្រុស អាយុ១៦ឆ្នាំ រស់នៅ​ផ្សារ​ព្រំ និង​ទី២- ឈ្មោះ ម៉ី គឹម​សៀង ភេទ​ប្រុស អាយុ១៦ឆ្នាំ រស់នៅ​ភូមិ អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក សាលា​ក្រៅ ទាំ២នាក់​សុទ្ធតែ​មិនមាន​មុខរបរ​អ្វី​នោះឡើយ ។ ប្រភព​បន្តទៀតថា ចំណែក​ជនរងគ្រោះ​ឈ្មោះ ស ភេទ​ស្រី អាយុ៥៤ឆ្នាំ រស់នៅ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya