ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ទៅ​ឆ្លុះ​រក​សត្វ​នៅពេល​យប់ ត្រូវ​សត្វ​ពស់​ចឹក​ស្លាប់

បុរស​ម្នាក់​ទៅ​ឆ្លុះ​រក​សត្វ​នៅពេល​យប់ ត្រូវ​សត្វ​ពស់​ចឹក​ស្លាប់

(ឧ​ត្ត​មានជ័យ)៖ នៅ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ក្រោយពី​ទទួលបាន​ពត៌មាន ពី​ប្រជាពលរដ្ឋ ថា​មាន​មនុស្ស​ដេកស្លាប់​នៅ​នឹង​វាលស្រែ ត្រង់ចំណុច ត្រពាំង​កកោះ ស្ថិតនៅ​ខាងកើត​ភូមិ​សាលា​រ៉ាង ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ចម្ងាយ ០៣ គីឡូម៉ែត្រ។

លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាល​ស្រុក​បាន​ថ្លែងថា លោក​ក៏បាន​ចាត់​អោយកម្លាំង​នគរបាល​ជំនាញ យុត្តិធម៌ សហ​ការណ៍​ជាមួយ លោក ប្រធាន​មណ្ឌល​សុខភាព​គោក​មន ចុះ​ត្រួតពិនិត្យ​សាកសព ឈ្មោះ ស៊ិ​ញ សឿត ភេទ​ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​សាលា​រ៉ាង ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ។

ការពិនិត្យ​សាកសព ដោយ​មន្ត្រី​ជំនាញ​បាន​សន្និដ្ឋានថា នៅតាម​ដងខ្លួន​សាកសព​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ទេ ឃើ​មាន​ស្នាម​ដូច​ចង្កូម​ពស់​ត្រង់​កជើង​ខាងស្តាំ ហើយ​មាន ឃើញ​ចេញ​លាមក​ប្រលាក់​ខោ​លី​អូ​ឃើញ​ខោ​កីឡា​ពណ៌​ក្រហម​ចម្ងាយ ពី​សព០៣ ម៉ែត្រ មាន​ចប​ជើ​ក០១ ពូថៅ០១ សត្វ​ត្រ​គួ​ត
០១ ក្បាល កែវឆ្លុះ​សត្វ០១ ចម្ងាយ​ពី​សព១ គីឡូម៉ែត្រ ។ តាម​ការពិនិត្យ​របស់​ជំនាញ និង​ក្រុមគ្រូពេទ្យ​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ពស់​ចឹក​ប្រាកដ​មែន ។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បានប្រគល់​សាកស​រងគ្រោះ​ទៅកាន់​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

18664456_1890355014571988_8590911960033791009_n 18671251_1890354994571990_4276341420464003674_n 18740401_1890355031238653_3483060711946784972_n 18765767_1890354964571993_6434573991062971269_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya