ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តក្រចេះ ៤នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តក្រចេះ ៤នាក់ ករណី​គ្រឿងញៀន

(ក្រចេះ)៖ នៅ​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅ​ស្រុក​ស្នួល ខេត្តក្រចេះ កម្លាំង​នគរបាល​ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធា​ត​ញៀន ហើយ​ការឃាត់ខ្លួន​នេះ ធ្វើឡើង​នៅ​ពីរ​កន្លែង​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ ។

នៅវេលា​ម៉ោង៩និង៣០នាទី ខែឧសភា កម្លាំង​របស់លោក បាន​ដើរល្បាត​ឃ្លាំមើល​មុខសញ្ញា ហើយក៏​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន២នាក់ នៅ​ចំណុច​ទួល​ក្បាល​ក្របី​ផ្លូវជាតិ​លេខ៧ ស្ថិតនៅ​ភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​ខេត្តក្រចេះ។

ជនសង្ស័យ​ទី១ឈ្មោះ ហ៊​ន តូ​ណា អាយុ៣០ឆ្នាំ រស់នៅ​ភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម និង​ជនសង្ស័យ​ទី២ឈ្មោះ ឆាយ ឆា ហៅ​វើ​ង អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​ព្រែកក្ដី ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ។

កម្លាំង​នគរបាល​បាន​ដកហូត​វត្ថុតាង​បាន​ថ្នាំញៀន​ចំនួន១កញ្ចប់ ម៉ូតូ​ស្កូ​ប​ពី១គ្រឿង ពណ៌​សរ សេរី​ឆ្នាំ២០១៣ ស្លាក​លេខ​កំពង់ចាម 1H-4319 ប្រាក់រៀល​ជាង១៥ម៉ឺន ដាវ១ដើម ទូរស័ព្ទ​ចំនួន២គ្រឿង និង​សំភា​រជក់​គ្រឿងញៀន​មួយចំនួនទៀត។

លុះដល់​ម៉ោង១០យប់ ថ្ងៃ​ដដែល​កម្លាំង​របស់​ឃាត់ខ្លួន បាន​ជនសង្ស័យ​ចំនួន២នាក់​ទៀត នៅ​ណុ​ច​ផ្សារ​ស្នួល ភូមិ​ក្បាល​ស្នួល ស្រុក​ស្នួល ទី១ឈ្មោះ ផៃ រិទ្ធី អាយុ២០ឆ្នាំ រស់នៅ​ភូមិ​ព្រែកក្ដី ឃុំ​ស្នួល ទី២ឈ្មោះ វឹង ពេជ្រ អាយុ១៧ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល និង​ដកហូត​វត្ថុតាង​បានរួម​មាន​ម្ស៉ៅ​ក្រាម​ពណ៌​ស ចំនួន២កញ្ចប់​ធំ ថ្នាំ​គ្រាប់​ពណ៌​ក្រហម ប្រភេទ​WYចំនួន១គ្រាប់ ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿ​ហ​ញៀន​ចំនួន១គ្រឿង ទូរស័ព្ទដៃ​ចំនួន៣គ្រឿង និង​ម៉ូតូ១គ្រឿង​ម៉ាក Today ៕

fn-2017-05-28-16-16-06-2 fn-2017-05-28-16-16-06-3 fn-2017-05-28-16-16-06-5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya