ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឧបទ្ទវហេតុ​គ្រោះថ្នាក់ បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់​ស្រាល​ដល់​ទៅ១៤នាក់

ឧបទ្ទវហេតុ​គ្រោះថ្នាក់ បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់​ស្រាល​ដល់​ទៅ១៤នាក់

ខេត្តកំពង់ធំ ៖ កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុង​ចំការកៅស៊ូ​របស់​ក្រុមហ៊ុន C.R.C.K  ចំណុច​តំបន់​ក្បាល់​អូរ​ស្វាយ ក្នុងភូមិ​វាល​ថ្នល់ ឃុំ​សា​គ្រាម ស្រុក​ប្រសាទ​បល្ល័ង្ក ខេត្តកំពង់ធំ មាន​រថយន្ត​ធុន​ធំ​មួយគ្រឿង​ធ្លាក់ចូល​អូរ បណ្តាល​រងរបួស​ធ្ងន់​ស្រាល់​ចំនួន១៤នាក់ ។

គ្រោះថ្នាក់​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់​ស្រាល​ដល់​ទៅ១៤នាក់​ខាងលើនេះ បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​នគរបាល​ប្រាប់ថា រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស លាយ​ផ្ទៃ​មាឃ ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-១៩២៣ បើកបរ​ដោយ​ឈ្មោះ ជា សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ២២ឆ្នាំ រស់នៅ​ភូមិ​ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន បាន​ដឹក​ក្រុម​តន្ត្រីសម័យ ទៅលេង​នៅ​ចំណុច​ឃុំ​សា​គ្រាម កាលពី​យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ លុះ​ព្រឹក ថ្ងៃទី២៨ ខែ​ឆ្នាំ​ដដែល​នេះ ក៏​ចេញដំណើរ​ទៅ​សម្តែង​តន្ត្រី​នៅឯ​ស្រុក​ស្ទោង​បន្តរ​ទៀត តែ​ចៃដន្យ​អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ធ្វើ​ឲ្យ​រថយន្ត​ធ្លាក់​ថ្នល់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​មនុស្ស១៤នាក់ ។ អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទោង ចំណែក​អ្នករបួស​ធ្ងន់ធ្ងរ​មួយចំនួនទៀត​ត្រូវបញ្ជូន​ទៅ​ទីក្រុង​ភ្នំពេញ ។

គ្រោះថ្នាក់​ចរាចរ​ណ៏​បណ្តាលមកពី​អ្នកបើកបរ​បើក​ខ្វះ​ការប្រុងប្រយ័ត្ន បើក​ចុះ​ទួល​ចំណោត​ខ្លាំង​ក៏​បណ្តាល​ឲ្យ​រអិល និង​រេ​ចង្កូត​ធ្លាក់​ថ្នល់​ចូលទៅក្នុង​អូរ​ខាងលើ​តែម្តង ខណៈ​ពេលនេះ​រថយន្ត​បង្ក​កំពុង​ត្រូវបាន​សមត្ថកិច្ច​រករ​ថ​យន្ត​ស្ទូច​យកទៅ​រក្សាទុក​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

5d2f20e8-26a5-428e-9dee-11216e16aae7 8008dc97-bd56-4292-a6ba-0fe2ff3d0420 90573ef7-f9fb-4eb2-b1a4-e08766085913 ad9f4e4a-8647-4431-8e2f-4e2437784803 f9fdb8a1-9d54-4b35-9338-9e474fc2a99f f434dd6c-f472-4555-9b16-b7eec8d10aed

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya