ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ផ្ដើមចេញពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍ ពី​ជនរងគ្រោះ ទៅជា​ជនបង្ក​របួសស្នាម​ទៅវិញ

ផ្ដើមចេញពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍ ពី​ជនរងគ្រោះ ទៅជា​ជនបង្ក​របួសស្នាម​ទៅវិញ

កំពង់ស្ពឺ៖ នៅ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ បុរស​ចំណាស់​ម្នាក់ និង​កូន​ត្រូវគេ​ជិះ​ម៉ូតូ​បុក​ហើយ​ម្ចាស់​ម៉ូតូ​ប្ដឹង​ទារប្រាក់​ពីរពាន់​ដុល្លារ នៅ​ចំណុច​ភូមិ​សំរោង​ខ្ពស់ ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្ត​មំ​ពង់​ស្ពឺ។
គាត់​ឈ្មោះ សាយ យឿន អាយុ៦១ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវបាន​យុវជន​ឈ្មោះ ប៊ិន សាវុធ អាយុ៣៣ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ស្គាល់​ម៉ា​កមក​បុក​គាត់​ទាំង​កំរោល បណ្ដាល​ឲ្យ​រងរបួស​ហើយ ប្រើ​សម្ដី​មិន​សមរម្យ​ដាក់​គាត់​ទៀត។ នៅពេលនោះ កូនប្រុស​គាត់​ឈ្មោះ ឃឹម កំសត់ អាយុ២៨ឆ្នាំ អត់ទ្រាំ​ទង្វើ និង​ពាក្យសម្ដី​មិនបាន ក៏​ស្ទុះ​ទៅ​វាយ​អ្នកជិះ​ម៉ូតូ​មួយ​ដៃ​ចំ​មុខ​រងរបួស​ស្រាល។

គាត់​បន្តថា​ក្រោយពី​កើតហេតុ​គាត់ និង​កូន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​ម្ចាស់​ម៉ូតូ និង​បានទាមទារ​ប្រាក់​ពី​គាត់​ពីរពាន់​ដុល្លារ​ជា​ថ្នូរ​នឹង​ការឈប់​ប្តឹង​ហើយ​គាត់​មាន តែ៤លាន​រៀល​ប៉ុន​ណ្ណោះ តែ​ខាង​ម្ចាស់​ម៉ូតូ មិន​ព្រម​ទើប​សមត្ថកិច្ច​ស្រុក​បញ្ជូនមក​ខេត្ត​វិញ។

គួរ​រំលឹក​ផងដែរ​ករណី​ជិះ​ម៉ូតូ​បុក​ហើយ​ទារ​សំណង​នេះ កើតឡើង​នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​សំរោង​ខ្ពស់ ឃុំ​មហាឫស្សី ស្រុក​គងពិសី ដោយមាន​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា ជិះ​ម៉ូតូ​បុក​គេ​ហើយ​ប្ដឹង​ទារលុយ​គេ​ទៀត​អីចឹង​ហើយ​ហេតុតែ​ក្រ៕1

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya