ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » យុវជន២នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់​​ពីពួកគេធ្វើសកម្មភាព លួច​ម៉ាស៊ីន​បូម​ទឹកអ្នកភូមិ

យុវជន២នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់​​ពីពួកគេធ្វើសកម្មភាព លួច​ម៉ាស៊ីន​បូម​ទឹកអ្នកភូមិ

ភ្នំ​ពេញ ៖ យុវជន២នាក់ត្រូវ​សមត្ថកិច្ច​ នគរ​បាល​រដ្ឋបាល​ស្វាយ​ប៉ាកចាប់​ខ្លួន កាលពី​វេលា​ម៉ោង​៥និង​៣០នាទី​ទៀប​ភ្លឺថ្ងៃទី​១៧ តុលា ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៥ ស្ថិត​ក្នុង​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ ។ ដោយយុវជនទាំងពីរនេះ បានធ្វើសកម្ម​ភាព​លួច​ម៉ាស៊ីន​បូម​ទឹក​មួយ​គ្រឿង​បាន​សម្រេច​ ហើយ​យក​ទៅ​លក់​ជួប​ប៉ូលិស​ល្បាត​ក៏មានការសង្ស័យសួរនាំឈានដល់ឃាត់ខ្លួនតែម្តង។

ជន​សង្ស័យ​១-​ឈ្មោះ​ម៉ាន់ សុភា​រ៉េត ភេទប្រុស​ អាយុ​១៨​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ទួល​ស្រករ ឃុំ​សំរោងខាង​ត្បូង ខណ្ឌ​សែន​សុខ និង​២-​ឈ្មោះតយ វណ្ណ ភេទប្រុស អាយុ​២២​ឆ្នាំ ជាកម្មករ​ ស្នាក់​នៅ​ភូមិ​កើត​ហេតុ ។

ប្រភពពីកន្លែងកើតហេតុបាន​ឱ្យដឹងថា កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ជន​សង្ស័យ​ខាង​លើ​ បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សេ១២៥​ ស៊េរី​២០០៨ ពាក់​ស្លាក​លេខ​ក្រុង​ព្រះ​សី​ហនុ 1B-1921 ទៅលូច​ម៉ាស៊ីន​បូម​ទឹក​មួយ​គ្រឿង​ នៅ​ចំណុច​ផ្ទះ​លេខ​០៣៥ ភូមិ​ឡកំបោរ សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ប្ញស្សី​កែវ ខណៈម្ចាស់​ទុក​នៅ​ខាង​ក្រោយ​ផ្ទះ ។

ប្រភព​បន្តថា ពេល​លួច​បាន​សម្រេច​ហើយ ក៏​ឌុប​យក​ទៅលក់​នៅ​សង្កាត់​ព្រែក​ព្នៅ ហើយ​ជួប​ប៉ូលិស​ល្បាត​ឃាត់​ខ្លួន​តែម្តង ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya