ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រថយន្ត​ធុន​ធ្ងន់​បុក​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់​និង​ស្រាល

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រថយន្ត​ធុន​ធ្ងន់​បុក​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់​និង​ស្រាល

កំពង់ឆ្នាំង៖ កាលពី​វេលា​ម៉ោង៤និង៣០នាទី​ទៀបភ្លឺ ថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៧ តាមផ្លូវ​ជាតិ​លេខ៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ។

រថយន្ត​ទាំងពីរ​គ្រឿង​ធ្វើដំណើ​ផ្ទុយ​ទិស​គ្នា​ក្នុង​ចំណែក​ផ្លូវ​ម្ខាង​ម្នាក់​ពេលមកដល់​ចំណុច​ផ្លូវ​កោង​ខាងលើ ស្រាប់តែ​រថយន្ត​ហ៊ីយ៉ាន់ដាយ​កាច់ចង្កូត​បត់​មិនទាន់ ក៏​ជ្រុល​ចូលទៅក្នុង​ចំណែក​ផ្លូវ​ម្ខាង​បុក​នឹង​រថយន្ត​ដឹង​រ៉ូឡូ​កិន​ថ្នល់​រុញ​ធ្លាក់​ចិញ្ចើមផ្លូវ​លាន់ឮ​កក្រើក​អាកាស​ទាំង​ព្រលឹម​ស្រាង​ផ្អើល​អ្នកភូមិ​ស្ទុះ​ចេញពី​ក្នុងផ្ទះ​ទាំង​មមើមមាយ​មក​មើល​ព្រាត ។

ក្នុង​ហេតុ​នោះ​បណ្តាលឱ្យ​អ្នកបើករ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ឈ្មោះ ជឿន ប៊ុន​ឆាយ រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ ញ៉ែម ស៊ី​នឿន រងរបួស​ស្រាល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យភ្លាមៗ ។ ចំណែក​ខាង​រថយន្ត​ដឹក​រ៉ូឡូ​ម្នាក់​រងរបួស​ស្រាល​ដើរ​ចេញពី​កន្លែងកើតហេតុ​បាត់៕

04792a80-ea65-4840-87b8-a39c497bea20 ebe93f22-4ff8-4503-a043-c904f3628460

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya