ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៥នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៥នាក់ ករណី​គ្រឿងញៀន

ភ្នំពេញៈ ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទាំង៥ ត្រូវបាន​ឃាត់ខ្លួន​ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។ ជនសង្ស័យ រួមមាន ទី១ឈ្មោះ តុ​ប ចាន់​អូន ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទាប់​ជួល​កើតហេតុ។ ទី២ឈ្មោះ សៀង សុភ័ក្ត្រ ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ។ ទី៣ឈ្មោះ លី ទិ​ត្យ​វិ​រៈ ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ។ ទី៤ឈ្មោះ ចាន់ ចក់ ភេទ​ប្រុស អាយុ១៩ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ និង​ទី៥ឈ្មោះ អ៊ឹម ម៉ា​លីន ភេទ​ស្រី អាយុ២២ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ។

ក្រោយ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (សង្ស័យ​ជា​គ្រឿងញៀន) ចំនួន៤៧កញ្ចប់​តូច ក្រដាស​អាលុយមីញ៉ូម​ពណ៌​ទឹកប្រាក់១ដុំ ដាវ១ដើម ដែកកេស១ កន្ត្រៃ២ និង​កូន​ថង់​ប្លា​ស្ទិ​ក​មួយចំនួន ៕

77908502 77908503 77908504 77908505

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya