ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ២នាក់ ករណី​គ្រឿងញៀន

កណ្ដាល៖ កាលពី​រសៀល​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​រោង​លក់​ពោត​ស្ងោរ​ឈ្មោះ អ៊ូ ឡាំ ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល។

ជនសង្ស័យ​ទាំង២ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ញិ​ល ល័​ក្ខ ហៅ សៅ ភេទ​ប្រុស អាយុ២៤ឆ្នាំ រស់នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល កណ្ដាល មុខរបរ​មិន​ពិតប្រាកដ និង​ឈ្មោះ នី ពិសី ភេទ​ប្រុស អាយុ២៥ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​សោម ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល​ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ។ វ​ត្តុ​តាង​ចាប់យក រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន៤កញ្ចប់​តូច ទូរ​សព្ទ​ម៉ាក ណូគា២គ្រឿង និង​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CH-0245 ស៊េរី​ឆ្នាំ២០១៥ មួយគ្រឿង។

នៅ​ថ្ងៃកើតហេតុ​ខាងលើ វេលា​ម៉ោង១និង៣០នាទី​រសៀល ឈ្មោះ ញិ​ល ល័​ក្ខ ហៅ សៅ បាន​ទៅ​ឌុប​ឈ្មោះ នី ពិសី នៅ​ភូមិ​អ​ញ្ជែ​ង​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ជិះ​មកដល់​ភូមិ​ព្រែ​កតា​សោម ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ឈ្មោះ នី ពិសី បាន​ឈប់ ហើយ​បាន​យក​ខោអាវ​ទៅ​ទុក​នៅផ្ទះ​យាយ​របស់ខ្លួន រួច​បាន​ជិះ​ទៅ​ហូប​ពោត​ស្ងោរ​នៅ​កន្លែងកើតហេតុ។ ពួកគេ​អង្គុយ​ហូប​ពោត​បាន១ម្នាក់ ស្រាប់​តែមាន​មនុស្ស​ទូរស័ព្ទ​មករក​ទិញ​ថ្នាំញៀន​ពី​ជនសង្ស័យ​ឈ្មោះ ញិ​ល ល័​ក្ខ ហើយ​ជនសង្ស័យ​បាន​ប្រាប់ថា ឲ្យ​មក​យក​នៅ​រោង​លក់​ពោត​ស្ងោរ​ជិត​គល់ស្ពាន​លេខ១៤ ៕77888604 77888605

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya