ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » អតីត​តំណាងរាស្ត្រ CNRP ប្រាប់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​ដង​ទង ឲ្យ​ឈប់​ចាញ់បោក​បក្សប្រឆាំង​ហើយ ដោយ​ប្ដេជ្ញា​បោះឆ្នោត​ជូន CPP

អតីត​តំណាងរាស្ត្រ CNRP ប្រាប់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​ដង​ទង ឲ្យ​ឈប់​ចាញ់បោក​បក្សប្រឆាំង​ហើយ ដោយ​ប្ដេជ្ញា​បោះឆ្នោត​ជូន CPP

(កំពត)៖ ប្រជាពលរដ្ឋ​និយម ដែល​ធ្លាប់​ជឿជាក់​លើ​គណបក្សប្រឆាំង នៅ​ភូមិ​ត្រពាំងវែង ឃុំ​ដង​ទង ស្រុក​ដង​ទង បាន​ប្រា​ប់លោក វ៉ាន សំអឿន អតីត​តំណាងរាស្ត្រ CNRP និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុន សែន ថា​ពួកគាត់​ឈប់​ចាញ់បោក​បក្សប្រឆាំង​ទៀតហើយ គាត់​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​វិញ ដើម្បី​បន្ដ​ការអភិវឌ្ឍន៍ និង​មាន​សុខសន្ដិភាព។

ការសន្យា​របស់​ប្រជាពលរដ្ឋ ធ្វើឡើង​ខណៈ​លោក វ៉ាន សំអឿន ដឹកនាំ​ក្រុមការងារ​គណបក្ស ចុះ​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ នៅតាម​ខ្នង​ផ្ទះ​ក្នុង​មូលដ្ឋាន​ជាង១០០គ្រួសារ នៅ​ភូមិ​ត្រពាំងវែង​ខាងកើត ឃុំ​ដងទង់ ស្រុក​ដង​ទង ខេត្តកំពត ពេញ​មួយ​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១។ ក្នុងនោះ ក៏មាន​ការចូលរួម​ពី លោក សល់ មករា ទីប្រឹក្សា​រាជរដ្ឋាភិបាល, លោក ម៉ាង ឆៃ​ណាំ ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​ផងដែរ។

លោក វ៉ាន សំអឿន បាន​លើក​ឡើ​ថា អំពី​សមិទ្ធផល និង​ស្នាដៃ​ជាច្រើន ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេចបាន ជាពិសេស​គឺ​សន្តិភាព និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ។

ដោយឡែក​គណបក្សប្រឆាំង​វិញ មាន​កលល្បិច​បោកប្រាស់​ប្រជាពលរដ្ឋ ពុំបាន​គិតដល់​ផលប្រយោជន៍​ជាតិ​ជាធំ​ទេ បក្សប្រឆាំង​គ្មាន​គោលការណ៍​ច្បាស់លាស់​ទេ បក្សប្រឆាំង​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ពុករលួយ​តែប៉ុណ្ណោះ ជាពិសេស​ពូកែ​ខាង​ប្រើ​នយោបាយ​បោកប្រាស់​ប្រជាជន និង​សន្យា​ហើយ​មិន​ធ្វើ ហើយ​បក្សប្រឆាំង​ប្រមូល​ថវិកា​ពី​ប្រជាពលរដ្ឋ​បាន​ប្រហែល​ជាជាង ៦០០,០០០ដុល្លារ ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ ប៉ុន្តែ​រហូតមកដល់​ឥឡូវ​តើ​ប៉ុស្តិ៍​ទូរទស្សន៍​ព្រះអាទិត្យ​នៅឯណា? ជា​សន្យា​ខ្យល់ សន្យា​ផ្តល់ប្រាក់៤០,០០០រៀល​ជូនចាស់ៗ តើ​ឥ​ឡ​វ​បាន​ប្រាក់​ជូនចាស់ៗឬ​នៅ សន្យា​ខ្យល់។ ឥឡូវ​សន្យាថា ផ្តល់ប្រាក់​អភិវឌ្ឍ​ឃុំ​ក្នុង​មួយ​ឃុំ ៥០០,០០០ដុល្លារ​ទៀតហើយ សូម​បងប្អូន​យកទៅ​ពិចារណា​ចុះ បក្សប្រឆាំង​បានតែ​សន្យា​ទេ ប៉ុន្តែ​ពុំដែល​បាន​ធ្វើតាម​ការសន្យា​ឡើយ។ សូម​បងប្អូន​កុំ​ជឿ​តាម​ការបោកប្រាស់ របស់​បក្សប្រឆាំង។

បើតាម​ទីប្រឹក្សា​សម្ដេច​តេ​ជោ រូបនេះ មានតែ​គណបក្ស​ប្រជាជន​តែមួយ​ប៉ុណ្ណោះ ដែល​តែងតែ​ស្វែងយល់​ពី​សុខទុក្ខ​គាត់ អភិវឌ្ឍ​ភូមិ​ឃុំ​គាត់ នៅ​ជិត​គាត់ ជួយ​គាត់ ធ្វើ​ឲ្យ​គាត់​មាន​ក្តីសង្ឃឹម មាន​ទំនុកចិត្ត និង​ភាពកក់ក្តៅ រីឯ​បក្ស​សង្គ្រោះ​ជាតិ បាន​សន្យា​ជាមួយ​ប្រជាជន​ថា បើ​ឈ្នះឆ្នោត​នឹង​លប់​បំណុល​ដែល​ប្រជាជន​ជំពាក់​គ្រឹ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​ចោល​ទាំងអស់។

ប្រជាពលរដ្ឋ​ជាច្រើន បាន​យល់ច្បាស់​ថា គណបក្សប្រឆាំង​ពូកែ​ខាង​តែ​ឃោសនា​បោកប្រាស់​ប្រជាជន​តែប៉ុណ្ណោះ ពុំដែល​ឃើញ​ធ្វើ​អ្វី ដើម្បី​បម្រើ និង​ជួយ​ប្រជាជន​ឡើយ ដូច្នេះ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន តែមួយគត់ ដែល​បាន​នាំយក​សន្តិភាព សេរីភាព សុភមង្គល ការអភិវឌ្ឍ និង​ជួយ​សម្រួល​ដោះស្រាយ​រាល់​ការលំបាក របស់​ប្រជាជន​ខ្មែរ​គ្រប់​កាលៈទេសៈ។

បន្ថែម​ពីនេះ លោក វ៉ាន សំអឿន បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សាបាន​នូវ សន្តិភាព សេរីភាព និង​ការអភិវឌ្ឍ៕1 2 3 4

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya