ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » នៅ​រសៀល​នេះ ក្មេងប្រុស​ដែល​ត្រូវ​មេបក្ស​សង្គ្រោះ​ជាតិ​ខេត្តពោធិ៍សាត់ បើករថយន្ត​បុក​ហើយ​រត់គេច ខណៈ​ជនសង្ស័យ​នឹង​បញ្ជូនមក​ស្នងការ​ខេត្ត

នៅ​រសៀល​នេះ ក្មេងប្រុស​ដែល​ត្រូវ​មេបក្ស​សង្គ្រោះ​ជាតិ​ខេត្តពោធិ៍សាត់ បើករថយន្ត​បុក​ហើយ​រត់គេច ខណៈ​ជនសង្ស័យ​នឹង​បញ្ជូនមក​ស្នងការ​ខេត្ត

(ពោធិ៍សាត់)៖ នៅ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ​ថា ក្មេងប្រុស​អាយុ៦ឆ្នាំ ដែល​ត្រូវ​លោក យ៉ាន់ សេង​ហ៊​ន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តពោធិ៍សាត់ បើករថយន្ត​បុក​ហើយ​រត់គេច យករួចខ្លួន​មិន​ទទួល​សុខ​ត្រូវ នា​ថ្ងៃទី២៧ ខែឧសភា​នេះ កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ បន្ត​ពី​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប។

កុមារ​រងគ្រោះ ឈ្មោះ ណាត សុវណ្ណ​ឌី ភេទ​ប្រុស អាយុ៦ឆ្នាំ បាន​រងរបួស​ចំក្បាល​ធ្ងន់ធ្ងរ ត្រូវបាន​ក្រុមគ្រូពេទ្យ​សម្រេច​បញ្ជូន ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប ដែល​បច្ចុប្បន្ន​ក្រុមគ្រួសារ​ពេទ្យ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា កំពុង​ជួយសង្គ្រោះ​បន្ទាន់។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀតថា ដោយឡែក​ជនសង្ស័យ ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តពោធិ៍សាត់ គឺ​លោក យ៉ាន់ សេង​ហ៊​ត ដែល​បាន​បើក​រថយន្តបុក​ក្មេងប្រុស បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ព្យាយាម​បើករថយន្ត​គេចខ្លួន​ជាច្រើន​គីឡូម៉ែត្រ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ស្រុក​វាលវែង ជាមួយនឹង​វត្ថុតាង ដើម្បី​រៀបចំ​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន បន្តទៅ​ស្នងការដ្ឋាន​គរ​បាល​ខេត្តពោធិ៍សាត់ នៅ​រសៀល​ថ្ងៃទី២៨ ខែឧសភា​នេះ ដើម្បី​បន្ត​សំណុំរឿង។

នៅ​ម៉ោង​ប្រមាណ៤និង៣០នាទី​រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ​នេះ លោក យ៉ាន់ សេង​ហ៊​ត ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តពោធិ៍សាត់ បាន​បើករថយន្ត​ម៉ាក PAJERO ពាក់​ស្លាក​លេខ ភ្នំពេញ 2G-1466 បុក​ក្មេងប្រុស​រងគ្រោះ​ម្នាក់ ឈ្មោះ ណាត សុវណ្ណ​ឌី ភេទ​ប្រុស អាយុ៦ឆ្នាំ រងរបួស​ចំក្បាល​ធ្ងន់ធ្ងរ កំពុង​ត្រូវ​សង្គ្រោះបន្ទាន់ ស្ថិតនៅ​លើផ្លូវ​លេខ៥៥  ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់។

បើតាម​លោក សារុន ចាន់​ធី ក្រោយ​បង្ក​គ្រោះថ្នាក់​ហើយ លោក យ៉ាន់ សេង​ហ៊​ត មិនបាន​ឈប់​ដោះស្រាយ ឬ​មើល​ក្មេងរងគ្រោះ​នោះទេ បែរជា​បន្ថែម​ល្បឿន​រថយន្ត​គេចខ្លួន រហូតដល់​ស្រុក​ភ្នំ​ក្រវ៉ា​ញ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន។

ពាក់ព័ន្ធ​នឹង​ទង្វើ​របស់លោក យ៉ាន់ សេង​ហ៊​ត ដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តពោធិ៍សាត់ បើករថយន្ត​បុក​ក្មេង​ហើយ មិន​ទទួលខុសត្រូវ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង ព្រោះ​ក្នុងនាម​ជា​អ្នកនយោបាយ​មួយរូប មិនគួរណា​ប្រព្រឹត្ត​កំហុស​ហើយ បើករថយន្ត​រត់​យក​រួចខ្លួន មិន​គិតពី​អាយុជីវិត​របស់​ក្មេង ដែល​កំពុង​រងរបួស​ធ្ងន់​ដោយសារ​កំហុស​របស់ខ្លួន​នោះឡើយ៕1 2 3 4 5

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya