ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឃាត់​ពេលនេះ​បាន តែ​ពេល​ក្រោយ​គង់តែ​បានសំរេច ចង់​ធ្វើ …

ឃាត់​ពេលនេះ​បាន តែ​ពេល​ក្រោយ​គង់តែ​បានសំរេច ចង់​ធ្វើ …

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង១០ និង៣០នាទី​យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ បុរស​ម្នាក់​ជា​សន្តិសុខ​ឯកជន​តូចចិត្ត​មាន​វិបត្តិ​ក្នុង​គ្រួសារ​មានបំណង​ចង់​ចង.ក​សម្លាប់ខ្លួន ត្រូវ​បុរស​អ្នក​ជួល​បន្ទប់​ក្បែរ​ប្រទះឃើញ​ទាន់ នៅ​ចំណុច​បន្ទប់​ជួល តាមផ្លូវ១០១ ស្ថិតនៅ​ភូមិ៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។

បុរស​ម្នាក់​មានឈ្មោះ កូរ ទី ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​កន្លែងកើតហេតុ​ខាងលើ​បាន​ប្រាប់ថា គាត់​ធ្លាប់​ស្គាល់ និង​និយាយ​លេង​ជាមួយគ្នា​ដោយសារ​ធ្វើការ​ជា​សន្តិសុខ ហើយ​គាត់​ស្នើសុំ​ម្ចាស់​ផ្ទះជួល​ថា «មិនមាន​លុយ​ជួល​ទេ​គ្រាន់តែ​សុំ​ស្នាក់អាស្រ័យ​តែ​ពេលយប់» ម្ចាស់ផ្ទះ​ក៏បាន​ឱ្យ​ស្នាក់​នៅបាន៣យប់ មកដល់​ថ្ងៃកើតហេតុ​ស្រាប់តែ​បុរស​សន្តិសុខ​នេះ​រត់​ទៅតាម​ជណ្ដើរ​យ៉ាង​លឿន​ហើយ​យក​ខ្សែភ្លើង​បំណង​ចង.ក​សម្លាប់ខ្លួន គាត់​ឃើញបែបនេះ​ក៏រ​ត់ទៅ​ជួយ និង​ទាញយក​ខ្សែភ្លើង​ចេញពី​ដៃ​រួច​និយាយ​លួងលោម​ឱ្យ​គាត់​ឈប់​គិត​ខ្លី និង​រាយការណ៍​ទៅ​សមត្ថកិច្ច​មក​ទទួលយក​ទៅ​ណែនាំ ។ បុរស​ដែល​ប៉ុនប៉ង​សម្លាប់ខ្លួន​មានឈ្មោះ សុខ រ័ត្ន ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន ស្នាក់​នៅតាម​សំ​យ៉ាប់​មុខផ្ទះ​គេ មាន​ស្រុកកំណើត​នៅ​ភូមិ​កំពែង ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​មាន​វិបត្តិ​ក្នុង​គ្រួសារ​ក៏​តូចចិត្ត​ផឹកស្រា​ថ្នាំ​បន្តិច​ក៏​ស្រវឹង​ហើយរ​ត់ទៅ​បន្ទប់​ជួល​នៅ​ជា​ន់ទី១ក៏​សម្រេចចិត្ត​ចង់​ចង.ក​សម្លាប់ខ្លួន​ដោយ​មិន​ចង់​រស់នៅ​ទៀត​ទេ ។ បុរស​ខាងលើ​បន្តទៀតថា លើក​នេះ​មាន​គេ​ជួយ​ទាន់​លើក​ក្រោយ និង​សំរេចចិត្ត​ចង.ក​សម្លាប់ខ្លួន​ជា​លើក​ទី២ឱ្យបាន ៕3f8909a2-f0a9-491f-927f-e76ab2eb4079 8b0839aa-49ff-457c-9d15-996d8312d9af 32a6d0e2-ed2a-4984-850a-68c9fc367f20 db04e7a0-4b05-4a21-832b-20ec35fe91bd

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya