ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ស្គាល់គ្នា២ឆ្នាំ​ហើយ​អត់​ដឹង ដល់​មានរឿង …

ស្គាល់គ្នា២ឆ្នាំ​ហើយ​អត់​ដឹង ដល់​មានរឿង …

ភ្នំពេញ ៖ ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​ម៉ោង២០ និង៣០នាទី​យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្គាល់​ជាង២ឆ្នាំ​អត់​ដឹងថា​ស្រី​តែងខ្លួន​ជាម​នុស្ស​ប្រុស លុះដល់​ឃើញ​ចាប់​ឱបថើប​កូនក្រមុំ​របស់ខ្លួន​ក្នុង​បន្ទប់​ជួល មានការ​ខឹងសម្បា ក៏​ចាប់​យកទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោមចៅ​សាកសួរ ទើប​ដឹងថា​ជា​ស្រី ។

ជនសង្ស័យ​មានឈ្មោះ ស៊ុន សុ​ភី ហៅ​ណា​ង ភេទ​ស្រី តែងខ្លួន​ជា​ប្រុស អាយុ២៩ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​លេខ៣៦ ជាន់​ទី២ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ ហេង ស្រី​ល័​ក្ខ អាយុ២២ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល ជាន់​ទី៣ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប្រភពពី​ឪពុក​នារី​រងគ្រោះ​ឈ្មោះ រិ​ន ចិត្ត អាយុ៥០ឆ្នាំ បាន​ឲ្យ​ដឹងថា គាត់​បាន​ស្គាល់​ជនសង្ស័យ​ជាង២ឆ្នាំ​ហើយ ដោយ​ស្រឡាញ់​ដូច​កូនក្មួយ​ចឹ​ង និង​បាន​មកលេង​ចេញចូល​បន្ទប់​ជួល​គាត់​ជា​ញ៉ឹក​ញាប់(ជួល​បន្ទប់​ក្នុង​ដី​ឡូ​តែមួយ​ខុស​តែ​ជាន់​ប៉ុណ្ណោះ) មកដល់​ថ្ងៃកើតហេតុ​ខាងលើ ខណៈដែល​គាត់​អង្គុយ​ហូបបាយ​នៅ​យ៉​មុខផ្ទះ​ជាមួយ​ប្រពន្ធ​ស្រាប់តែ​កូន​ស្រែក​ឲ្យ​ជួយ ពេលនោះ​ប្រពន្ធ​គាត់​ចូលទៅ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ចាប់​ឱបថើប​កូនក្រមុំ​គាត់ ពេលនោះ​ប្រពន្ធ​គាត់​ចាប់ទាញ​ចេញ​ឲ្យ​លែង​កូន​គាត់ ហើយក៏​យកមក​ប្រគល់​ឲ្យ​នគរបាល​ចោមចៅ​តែម្តង ។ ក្រោយពេល​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ​ទើប​ដឹងថា ជនសង្ស័យ​ខាងលើ​ជា​ស្រី​តែងខ្លួន​ធ្វើ​ប្រុស ហើយ​មក​លួច​ស្រឡាញ់​កូនស្រី​គាត់​មិនដឹង​តាំងពី​ពេលណា ៕1 2

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya