ពោធិ៍សាត់៖ ហេតុការណ៍ថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ ១៩៤-១៩៥ ស្ថិតក្នុងភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
រថយន្តហុកឡមួយគ្រឿង បានបើកបុករថយន្តនីសាន់កំពុងចតនៅលើចិញ្ចើមផ្លូវពីក្រោយ ពេញទំហឹង បណ្តាលឲ្យតៃកុង និងព្រូ រងរបួសធ្ងន់។
មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហុកឡធុនធំ ពណ៌ខៀវ ពាកស្លាកលេខកំពង់ធំ 3A-1003 បើកបរដោយឈ្មោះ ជេស សុខា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិដប់បាង សង្កាត់លលកសរ ក្រុងពោធិ៍សាត់ និងព្រូឈ្មោះ ជេស ទី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជាមួយគ្នា ធ្វើដំណើរមកដល់ចំណុចកើតហេតុ បានរថយន្តនីសាន់ ពណ៌ត្រួយចេក ពាក់ស្លាកលេខតាកែវ 3A-2254 ដែលកំពុងឈប់លើចិញ្ចើមផ្លូវពីក្រោយ បើកបរដោយឈ្មោះ វ៉ិត វុត្ថា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បណ្ដាលឲ្យអ្នកបើកបររថយន្តហុកឡ និងព្រូ រងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ៕