ភ្នំពេញៈ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១និង១០នាទីយប់ឈានចូល ថ្ងៃ២៨ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចម៉ាម្ដុំដីអិន សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។ បុរសម្នាក់ ខូចចិត្តរឿងលែងលះ និងនឹកកូនពេក រត់ឡើងលើដំបូលផ្ទះគេ ស្រែកអាឡេអាឡូ បង្កការភ្ញាក់ផ្អើលទាំងយប់។
បុរសនេះ មកធ្វើការសំណង់ផ្ទះគាត់៤ថ្ងៃហើយ ហើយ២ថ្ងៃមុនអត់អីទេ ប៉ុន្តែប៉ុន្មានថ្ងៃមកនេះ ក៏ស្រាប់តែប្លែកទៅៗ នៅកើតហេតុបុរសនេះកំពុងតែអង្គុយលេងជាមួយគាត់ ក៏ស្រាប់តែឃើញដូចអត់ស្រួល ក៏គាត់សួរ កោសខ្យល់អត់ គាត់គោសឲ្យ ស្រាប់តែបុរស នេះរត់ ត្រូវក្រុមការងារធ្វើសំណង់ដេញ តែចាប់មិនជាប់ ក៏បុរសនេះរត់ឡើងលើចុងដំបូលផ្ទះ ដោយស្រែកថា ខូចចិត្តរឿងលែងជាមួយប្រពន្ធ ហើយស្រែករកប្រពន្ធនិងកូនមកជួបទើបព្រមចុះវិញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ហៅប្រជាពលរដ្ឋឲ្យជួយឡើងទៅចាប់បុរស ខាងលើ តែបុរសនេះកាន់តែព្យាយាមរត់ ចាប់មិនបាន ដោយសារកន្លែងនោះពិបាកពេក សមត្ថកិច្ចចេញពីកន្លែងកើតហេតុវិញទៅ រួចបុរសខាងលើបានបន្ដដេកនៅលើដំបូលផ្ទះធ្វើប្រងើយ៕