ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល និងមានការស៊ែរចែកចាយតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងរឿងបុរសម្នាក់បានបង្ហាញសាររបស់ប្រពន្ធជាទីស្រលាញ់របស់ខ្លួន ដែលបានលួចទាក់ទងជាមួយប្រុសផ្សេង ហើយគាត់ថែមទាំងហៅខាងប្រុស ដែលទាក់ទងប្រពន្ធគាត់នោះមកធ្វើកិច្ចសន្យាឈប់ទាក់ទងប្រពន្ធរបស់គាត់ថែមទៀតផង ប៉ុន្តែក្រោយពីធ្វើកិច្ចសន្យាហើយ បុរសនោះ និងប្រពន្ធរបស់គាត់នៅតែទាក់ទងគ្នាទៀត។
បន្ទាប់ពីមានបញ្ហានេះបានកើតឡើងភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុករួចមក នៅប៉ុន្មានម៉ោងមុននេះស្ត្រីជាប្រពន្ធនោះបានធ្វើការ Live វីដេអូនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយនិយាយបកស្រាយរៀបរាប់ថា ដោយសារតែប្តីនាងតែងតែទុកនាងចោលរហូត ទើបនាងឆាតលេងជាមួយប្រុសផ្សេង ដើម្បីចង់សាកចិត្តប្តីនៅមានចិត្តស្រលាញ់ដូចមុនឬអត់តែប៉ុណ្ណោះ។ ក្រោយនារីជាប្រពន្ធ Live វីដេអូបកស្រាយមិនបានប៉ុន្មាន ភាគីបុរសជាប្តីក៏បានបង្ហោះវីដេអូរៀបរាប់ដំណើររឿងតាំងពីពេលពួកគេទាំង២មានបញ្ហារហូតដល់មានរឿងដូច្នេះតែម្តង ៕