ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់

ខេត្តបាត់ដំបង៖ រថយន្ត​យី​ឌុប១គ្រឿង បាន​ឡើង​ជែង​ជ្រុល​ទៅបុក​ម៉ូតូ១គ្រឿង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ ស្លាប់ភ្លាមៗនៅ​ហ្នឹង​កន្លែង។ ហេតុការណ៍​នេះ បានកើត​ឡើង លើ​កំណាត់​ផ្លូវជាតិ​លេខ៥ ត្រង់ចំណុច​ក្រុមទី២៣ ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង។
មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​យី​ឌុប១គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ (ធន់​ធ្ងន់) ពាក់​ស្លាក​លេខ ភ្នំពេញ​៣A-០២៣៤ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ បាន​ឡើង​វ៉ា​រថយន្ត១គ្រឿង​ទៀត ក្នុងទិសដៅ​ស្របគ្នា ហើយក៏​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ១គ្រឿង ម៉ាក​Honda Dream ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់​១S-៥៧៩២ ទិសដៅ​ច្រាស់​គ្នា បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ឈ្មោះ វិត  ឆ​វ័​ន្ត ភេទ​ប្រុស អាយុ២០ឆ្នាំ រស់នៅ ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ស្លាប់ភ្លាមៗនៅ​ហ្នឹង​កន្លែង​តែម្តង។ ចំណែក​អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់​ស្រមោល ៕05_28_2017_08_15_33WhatsApp Image 2017-05-27 at 11.08.38 AM WhatsApp Image 2017-05-27 at 11.08.29 AM WhatsApp Image 2017-05-27 at 11.08.36 AM

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya