ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » នារី​ជា​ភរិយា ចេញ​​បកស្រាយ​ទាំង​ទឹកភ្នែក​ថា …

នារី​ជា​ភរិយា ចេញ​​បកស្រាយ​ទាំង​ទឹកភ្នែក​ថា …

ភ្នំពេញ៖ ថ្មីៗនេះ​មាន​រឿងរ៉ាវ​មួយ​ដែល​ធ្វើ​ឲ្យ​ផ្អើល​ពេញ បណ្តាញ​សង្គម​ដោយសារ​តែមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Uno Noto បាន​បង្ហោះ​វីដេអូ និង​រូបថត​ថា​ប្រពន្ធ​ដែល​រស់​គ្នា​ជាមួយគ្នា ២ឆ្នាំ​របស់ខ្លួន​បាន​ផិតក្បត់ និង​បាន​ឆាត​ជាមួយ​បុរស​ដទៃ។ ធ្វើ​ឲ្យ​មានការ​ចែកចាយ និង​មានការ​បញ្ចេញមតិ​ពាសពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយមាន​បងប្អូន​មួយចំនួន​បាន​សម្តែង​មតិ​ថា​ខ្លួន​ជា​ស្រី​មិនគួរ​ឆាត​ផិតក្បត់​ប្តី​នោះទេ។ ក្នុងនោះ​ផង​ដែល​មុននេះ​បន្តិច​ស្ត្រី​ជា​ភរិយា​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pey New បានធ្វើការ Live វីដេអូ​ប្រមាណ​ជា ១ម៉ោង ដើម្បី​ធ្វើការ​បកស្រាយ​រឿងរ៉ាវ​ដែល​បានកើត​ឡើង​ថា។

នាង​និង​ស្វាមី​នាង​មិនទាន់​រៀបការ​ស្របច្បាប់ (ចុះ​អេ​តា​ស៊ីវិល) នៅឡើយ​ទេ ដោយ​រស់នៅ​ស្រលាញ់គ្នា​រយៈពេល ២ឆ្នាំ ដោយមាន​ការដឹងលឺ​ពី​ចាស់ទុំ​ទាំងសងខាង ហើយ​ចំពោះ​រឿងរ៉ាវ​ដែល​នាង​បាន​ឆាត​ជាមួយ​ប្រុស​ផ្សង​ដោយសារតែ​តែ​ចង់​សាក​ចិត្ត​ស្វាមី​របស់​នាង​ដែល​តែងតែ​ទុក​នាង​ចោល​ឲ្យ​នៅចាំ​បើកទ្វារ​ផ្ទះទាល់ៗភ្លឺ និង​ចង់ដឹងថា​ស្វាមី​នាង​នៅមាន​ចិត្ត​ស្រលាញ់​នាង​ដូច​មុន​ឬ​អត់ ដោយ​នាង​មិន​នឹកស្មានថា​រហូតដល់​មាន​រឿងនេះ​កើតឡើង ៕18527839_1252310501561319_6539182419600622550_n 18741146_1397317833648894_791946887_n a-27 q-6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya