កណ្តាលៈ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ជា វិចិត្រ ភេទប្រុស អាយុ ០៨ឆ្នាំ រស់នៅភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។
នៅវេលាម៉ោងកើតហេតុខាងលើ ក្មេងប្រុសរងគ្រោះឈ្មោះ ជា វិចិត្រ បានរត់លេងនៅក្បែរ គោយន្តដែល ឈប់ចតនៅផ្ទះរបស់ខ្លួន ហើយឡើងទៅលើលេងនៅលើរឺម៉កគោយន្តជាមួយឈ្មោះឡូញ ភារម្យ អាយុ០២ឆ្នាំ។ មួយសន្ទុះក្រោយមក ស្រាប់តែរអិលធ្លាក់ ពីលើរ៉ឺម៉កគោយន្តបោកក្បាលនឹងផ្លូវថ្នល់បេតុង។ ឃើញដូចនោះឈ្មោះ ពេញ ភារម្យ ភេទ ប្រុស អាយុ ៣១ឆ្នាំ និងប្រជាពលរដ្ឋនៅជិតខាងផ្ទះបាន ទៅលើកជនរងគ្រោះមកធ្វើចលនា ជនរងគ្រោះស្រែកថា ឈឺពោះណាស់ ពីរបីម៉ាត់ ក៏ស្ងាត់មាត់ទៅ បានមួយសន្ទុះក៏ដាច់ខ្យល់ ស្លាប់ តែម្តង ៕