ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ខ្យល់គ ស្លាប់ សង្ស័យ​ជនរងគ្រោះ​ខូចចិត្ត​រឿង​លែងលះគ្នា​ជាមួយ​ប្រពន្ធ

បុរស​ម្នាក់​ខ្យល់គ ស្លាប់ សង្ស័យ​ជនរងគ្រោះ​ខូចចិត្ត​រឿង​លែងលះគ្នា​ជាមួយ​ប្រពន្ធ

កណ្តាលៈ​ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧  នៅ​ចំណុច ភូមិ បា​រាជ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេ​ត្ត‌​កណ្ដា​ល‌ ។

បុរស​ម្នាក់​បាន​ខ្យល់គរ​ស្លាប់ នៅលើផ្ទះ ដោយ​គេ​សង្ស័យ​គេ​ជនរងគ្រោះ​ខូចចិត្ត​រឿង​លែងលះគ្នា​ជាមួយ​ប្រពន្ធ និង​បាន​ផឹកស្រា​តែម្នាក់ឯង ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ។

ជន​រង​គ្រ‌ោះ​ឈ្ម‌ោះ អ៊ំ វ៉ាន់​ណេ​ន ភេ​ទ‌​ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ ‌​មុខរបរ កសិករ​ស​ព្វ‌​ថ្ង‌ៃ​នៅ​ភូមិ​ឃ‌ុំ​កើ​ត‌ ហេ​ត‌ុ  មាន​ប្រពន្ធ​ឈ្មោះ ជា ស្រី​ណា ហៅ ស្រី​កា  អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ប៉ុន្តែ​បាន​លែងលះគ្នា ដោយមាន​កូន ០២នាក់ ស្រី ០១នាក់ ប្រុស ០១នាក់ ។

រយៈពេល​ជាង១ខែ​មកហើយ ជនរងគ្រោះ និង​ប្រពន្ធ​បាន​លែងលះគ្នា​ដោយ​ប្រពន្ធ​ទៅ​ស្នាក់នៅ​ភ្នំពេញ​ជាមួយ​កូន​ទាំង២នាក់ ឯ​ជនរងគ្រោះ​ស្នាក់​នៅផ្ទះ​ម្នាក់ឯង ហើយ​តែងតែ ផឹកស្រា​ជាប្រចាំ។ រហូតដល់​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ វេលា​ម៉ោង១០យប់ ជនរងគ្រោះ​មាន​សភាព​ស្រវឹងស្រា​បាន​ឡើង​ដេក​លើផ្ទះ​ម្នាក់ឯង​ដោយ​ដាក់​គន្លឹះទ្វារ​ខ្ទាស់​ពី​ក្នុង​ជាប់។

ដល់​វេលា​ម៉ោង១១ព្រឹក​នាទី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ឈ្មោះ ប៊ុន ណាត ជា​ម្តាយ​ជនរងគ្រោះ​ដែលមាន​ផ្ទះ​នៅ​ពីមុខ​បាត់​ជនរងគ្រោះ​មិនឃើញ​ក៏​ឡើងទៅ​គោះទ្វារ​ហៅ​ជនរងគ្រោះ​តែ​មិនឮ​ឆ្លើយ ក៏​ហៅកូនៗផ្សេងទៀត​មក​ដាក់​ជណ្តើ​រ​ឡើង​អើតមើល​តាម​បង្អួច​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​ផ្កាប់មុខ​នៅលើ​ពូក​ក្នុង​ផ្ទះល្វែង​ខាងក្រោយ​ចំហៀង​ខាងជើង។ ភ្លាមៗនោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​យក​ឫស្សី​ស៊ក​តាម​បង្អួច​ឆ្កឹះ គន្លឹះទ្វារ​ផ្ទះ​ទើប​បើកទ្វារ​បាន​ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច ៕

77689603 77689604 77689605

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya