កណ្ដាល៖ ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានសរសេរលើហ្វេសប៊ុករបស់ខ្លួនថា «សម្លេងស្រែកយំអន្ទងអ្នកម្តាយ និងលោកឪពុកមកយកកូន….ប្រសិនបើលោកឪពុក និងអ្នកម្តាយ ដែលបានបាត់កូនប្រុស សូមអញ្ជើញ មកទទួលយកវិញនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដើមមៀន សូមអរគុណ»។
កុមារាម្នាក់ បានវង្វេងបាត់ពីឪពុកម្ដាយ មិនឃើញទៅរក ហើយត្រូវកម្លាំងនគរបាលខេត្តកណ្ដាល ប្រកាសស្វែងរក និងឲ្យទៅទទួលកូននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ យ៉ាងណាក៏ដោយ កុមារាក៏ត្រូវបាននគរបាលផ្ដល់ចំណីអាហារ និងកន្លែងស្នាក់នៅបណ្ដោះអាសន្នមុនពេលរកឃើញឪពុកម្ដាយហើយដែរ៕