ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តបន្ទាយមានជ័យ ៣នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តបន្ទាយមានជ័យ ៣នាក់ ករណី​គ្រឿងញៀន

បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ យុវជន​ចំនួន៣នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អំពើហិង្សា បណ្ដាល​ឲ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់ និង៥នាក់​រងរបួស​ស្រាល ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ។

យុវជន​សង្ស័យ​ទាំង៣នាក់ ទី​ឈ្មោះ ឈន ឆា​នុត អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​តារាង ឃុំ​កំពង់ស្វាយ ស្រុក​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ទី២ឈ្មោះ ស៊ុន វ​ឌ្ឍ​នា អាយុ១៦ឆ្នាំ រស់នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ទី៣ ឈ្មោះ ជា ធ​រ៉ា អាយុ២២ឆ្នាំ រស់នៅ​ភូមិ​សូ​ភី ឃុំ​កំពង់ស្វាយ ស្រុក​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យ បាន​សារភាពថា ក្រុម​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​វាយ​ទៅលើ​ក្រុម​ជនរងគ្រោះ បណ្ដាល​ឲ្យ​ឈ្មោះ ឡឹ​ក ប៊ុន​រិ​ទ្ធ ភេទ​ប្រុស អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​តា​ដោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ រងរបួស​ធ្ងន់ ប្រា​ដក​មែន ៕

77490602

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya