ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» Breaking News, ព័ត៌មានជាតិ » កុងត្រូលជជុះ នៅ​ទីរួមស្រុក​អូ​រយ៉ា​ដាវ ត្រូវប៉ាន់​ប្រមូល​លុយ ពី​ឈ្មួញ​ដឹកឈើ ?

កុងត្រូលជជុះ នៅ​ទីរួមស្រុក​អូ​រយ៉ា​ដាវ ត្រូវប៉ាន់​ប្រមូល​លុយ ពី​ឈ្មួញ​ដឹកឈើ ?

រតនគិរី៖ ប្រភពព័ត៌មាន​ថា ពួកគាត់​រាល់ថ្ងៃនេះ​ដឹកឈើ គ្រាន់តែ​ចិញ្ចឹម​សមត្ថកិច្ច​ប៉ុណ្ណោះ ព្រោះ​ចំណាយ​ច្រើនពេក​គ្រាន់តែ សាំ​យ៉ុង​គ្រឿងក្នុង១ខែ​អស់៣ម៉ឺន ទៅ៣៥,០០០ដុល្លា ទើប​អាច​ដឹក ដល់​ឃ្លាំង​ទិញ​ឈើ​នៅ​ប្រទេស​វៀតណាម។ រីឯ​សមត្ថកិច្ច​ប្រចាំការ​ផ្លូវជាតិ៧៨ម្នាក់ (សូម​មិន​បញ្ចេញ​ឈ្មោះ) ប្រាប់​ឲ្យ​ដឹងថា ក្រុម​សមត្ថកិច្ច​ដែល​ដាក់​កុងត្រូលជជុះ ចាំ​កើប​លុយ​នោះ​មាន​ខ្សែធំៗ ណាស់​ខ្លះ​មកពី​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ខ្លះទៀត​នៅ ខេត្តរតនគិរី, និង​សមត្ថកិច្ច​ស្រុក​អូរ​យ៉ា​ដាវ។

ក្រុម​ឈ្មួញ​ដឹកឈើ​ទៅ​វៀតណាម បាន​ប្រាប់​ឲ្យ​ដឹងថា​ជា​រៀងរាល់​ថ្ងៃនេះ មាន​សមត្ថកិច្ច​ចាប់ពី​ថ្នាក់​ក្រសួង រហូតដល់​មូលដ្ឋាន​បានដាក់​កុងត្រូលជជុះ ៥កន្លែង​នៅ​ទីរួមស្រុក​អូរ​យ៉ា​ដាវ ដើម្បី​ឲ្យ​ក្រុម​អ្នកដឹកឈើ តាម​រថយន្ត​សាំ​យ៉ុង, បា​ឡែ​ន,ហាយ​ប្រ៊ិ​ត​ប្រមាណ ៦០ទៅ៧០គ្រឿងក្នុង១ថ្ងៃ ដែល​សម្រុក​ដឹកឈើ​ប្រណិត​ឆ្ពោះទៅ​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ អូ​រយ៉ា​ដាវ​បង់លុយ​ឲ្យ។

ប្រភព​ខាងលើ​បន្តថា ក្រៅពី​កុងត្រូលជជុះ៥កន្លែង ខាងលើ​គឺមាន​ក្រុម​បើក រថយន្ត​ប្រ​ទ្រុយ​លើផ្លូវ​ជាតិ, កន្លែង​ដាក់​រថយន្ត​ចាំ​រាប់​ក្បាល​ឡាន ដឹកឈើ​យកលុយ​ច្រើន​ស្អេកស្កះ​រាប់ មិន​អស់។ មជ្ឈដ្ឋាន​មន្ត្រីរាជការ​និង​ពលរដ្ឋ​មាន មតិ​លើកឡើង​ស្រដៀង​គ្នា​ថា​ក្រុម សមត្ថកិច្ច​ខិលខូច​មួយ​ក្តាប់​តូច​ប្រមូល​ផ្តុំគ្នា បង្កើត​បទល្មើស​ហើយ​សំងំ​ធ្វើ​មេ​ខ្មូតស៊ី​ឈើ​ពោលគឺ អនុវត្ត​ការងារ​ផ្ទុយ​ពីបទ​បញ្ជា​របស់ ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ឲ្យ​ទប់ស្កាត់ ការដឹកជញ្ជូន​ឈើប្រណិត​ទៅ​ក្រៅប្រទេស ៕1592 10274521e197a73f16ebc438db18ce52

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya