ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ៣នាក់​នេះ ឃាត់ខ្លួន​ពាក់ព័ន្ធ​ការបាញ់សម្លាប់​មន្ត្រី​មេព្រៃ​ម្នាក់ និង​របួស៣នាក់ គឺជា​រឿង​ទំនាស់​ស្រី​ញី

ជនសង្ស័យ៣នាក់​នេះ ឃាត់ខ្លួន​ពាក់ព័ន្ធ​ការបាញ់សម្លាប់​មន្ត្រី​មេព្រៃ​ម្នាក់ និង​របួស៣នាក់ គឺជា​រឿង​ទំនាស់​ស្រី​ញី

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់​ជាម​ន្ត្រី​យោធា  ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ យកទៅ​សួរនាំ ទាក់ទង​និង​ការបាញ់ប្រហារ សម្លាប់​មន្ត្រី​មេព្រៃ​ម្នាក់ និង​របួសធ្ងន់​ស្រាល៣នាក់ នៅក្នុង​ទីស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ កាលពី​យប់​ថ្ងៃទី២៣ ខែឧសភា  ដែល​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹងថា ជា​រឿង​គុំនំ​ដណ្តើម​ស្រី​ញី។

នៅ​ថ្ងៃទី២៤ ខែឧសភា​នេះ នៅ​កន្លែងកើតហេតុ​ក្នុង​ទីស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ  ក្នុងភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស គេ​ពិនិត្យឃើញ​មាន​សមត្ថកិច្ច​នគរបាល​ស្រុក​ខេត្ត និង​កងរាជអាវុធហត្ថ​ស្រុក​និង​ខេត្ត ចុះមក​ពិនិត្យ​និង​ហ៊ុំ​ព័​ទ​កន្លែងកើតហេតុ​តាំងពី​យប់​ក្រោយពេល​កើតហេតុ ដើម្បី​ស្រាវជ្រាវ​រក​វត្ថុតាង​នៅក្នុង​កន្លែងកើតហេតុ។

ដោយឡែក​ក្នុងករណីនេះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មន្ត្រី​យោធា​កងកាំភ្លើងធំ​ឈរជើង​នៅ​រ៉ា​ស្លាត​ចំនួន៣នាក់   (១. ឈ្មោះ ហេង គឹម​លី  ២.ឈ្មោះ ហឹម សុភ​ណ័  និង៣.ឈ្មោះ  ជា ធុ​យ ) យកទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត  ដើម្បី​ធ្វើការ​សួរនាំ​ព្រោះ​តែមាន​សាក្សី​មួយចំនួន​ឆ្លើយ​ដាក់ថា ជ​នស​ង្ស័ យ​ទាំង៣នាក់​នេះ​ជា​អ្នកបាញ់​ប្រហារ។ ប៉ុន្តែ​លទ្ធផល​នៃ​សួរចម្លើយ គឺ​ជនសង្ស័យ​បានធ្វើ​បដិសេធ​ការចោទប្រកាន់​នូវ​អំពើ​បាញ់ប្រហារ​ខាងលើនេះ។

ក្នុងនោះ​សមត្ថកិច្ច​បានអោយដឹង​ថា បាន​រកឃើញ​សំបក​គ្រាប់កាំភ្លើង​អាកា​ចំនួន១៨គ្រាប់ គឺ​រកឃើញ​ក្នុង​ទីស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ចំនួន១២គ្រាប់  និង​រកឃើញ​នៅតាម​ផ្លូវ​ក្រៅ​ទីស្នាក់ការ​ចំនួន៦គ្រាប់ ដែល​បាន​បាញ់​ចេញពី​អាវុធ​អាកា​ចំនួន២ដើម។

សមត្ថកិច្ច​បានអោយដឹង​ទៀតថា៖ ករណី​លបចូល​បាញ់ប្រហារ ជនរងគ្រោះ​ខាងលើនេះ គឺជា​រឿងស្រី​ញី​ស្នេហា​ត្រីកោណ ដោយ​ជនល្មើស​បាន​ចោទថា ជនរងគ្រោះ ដែល​បាន​បាញ់​ស្លាប់ ជា​អ្នក​ដណ្តើម​ស្រី​ស្នេហ៍​របស់គេ។

គួរ​បញ្ជាក់ថា ក្នុងករណី​ខាងលើនេះ​នៅ​ម៉ោង៧និង១៥នាទី​យប់ ថ្ងៃទី២៣ ខែឧសភា មាន​ជនប្រដាប់អាវុធ២នាក់​កាន់​អាវុធ​អាកា២ដើម បាន​លួច​ឆ្មក់​ចូលក្នុង​ទីស្នាក់ការ​មេព្រៃ ដោយ​បាញ់ប្រហារ​ជនរងគ្រោះ​ចំនួន៣នាក់​គឺ  ១លោក  សឹង ហាត មន្ត្រី​មេព្រៃ​បាន​ស្លាប់​ត្រូវចំ​ទ្រូង​និង​ពោះ៣គ្រាប់   ២លោក អ៊ុន ណាន់ ស័​ក្ត៣មន្ត្រី​អាវុធហត្ថ​ស្រុក​ទឹកផុស​របួស​បាក់ជើង   ៣លោក ម៉ៅ សារ៉ាត់ ប្រជាពលរដ្ឋ​របួស​ជើង   និង៤លោក លូ គឹម​លន់  ស័​ក្ត៤មន្ត្រី​យោធា​នៅ​ភ្នំពេញ​របួស​ធ្លាយ​ពោះ  ដោយ​ត្រូវ​ជនល្មើស​បាញ់​ចំពេល​លោក​ដើរ​ចេញពី​ស្ថានីយ​លក់​ប្រេង​នៅ​ជិត​កន្លែងកើតហេតុ។ ចំណែក​រថយន្ត​ប្រជាពលរដ្ឋ​ម្នាក់ ដែល​ឈប់​ចាក់​សាំង ក៏បាន​ត្រូវ​គ្រាប់​ចំនួន២គ្រាប់​ផងដែរ៕8379b30d-e83a-419b-b746-eb8a111d4ce0 8649d572-8c8c-4772-bbc2-4952f74bfbec 18582402_431502160551068_8458757109916395308_n b98e8286-428b-4933-98b6-9864797afc2c e39c8b0e-27e6-47f1-8bf0-8aeedc1a467f

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya