ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » កូន​ចិត្តអាក្រក់ ធ្វើបាប​ឪ! ពុក​ខំ​ចងការ​លុយ​គេ​ហើយ ដល់​ថ្ងៃ​សង​កូន​មិន​ផ្ញើ តើ​ពុក​បាន​អី​សង​គេ​ទៅ?មានតែ​ពុក​លា​កូន​ហើយ លា​គ្មាន​ថ្ងៃ​ជួប

កូន​ចិត្តអាក្រក់ ធ្វើបាប​ឪ! ពុក​ខំ​ចងការ​លុយ​គេ​ហើយ ដល់​ថ្ងៃ​សង​កូន​មិន​ផ្ញើ តើ​ពុក​បាន​អី​សង​គេ​ទៅ?មានតែ​ពុក​លា​កូន​ហើយ លា​គ្មាន​ថ្ងៃ​ជួប

ខេត្តបាត់ដំបង ៖ នៅវេលា​ម៉ោង ៨និង៣០នាទី ថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៧ ត្រង់ចំណុច​ខាងលើ​ជនរងគ្រោះ ឈ្មោះ ឈឿត  ក្លូ ភេទ ប្រុស អាយុ ៤៩ ឆ្នាំ មុខរបរ ធ្វើស្រែ មាន​ទីលំនៅ ត្រង់ចំណុច​កើតហេតុ​ខាងលើ ដោយបាន​យក​កន្សែង​ទៅ​ចងក ភ្ជាប់​និង​ធ្នឹម​ផ្ទះ​របស់ខ្លួន ។ យោងតាម របាយការណ៍​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​ថ្មគោល​ឲ្យ​ដឹងថា​មាន​ករណី​អត្តឃាត​ចង-ក​សម្លាប់​ខ្លួនឯង មួយ​ករណី ត្រង់ចំណុច​ភូមិ ជ្រោយ​ម្ទេស ឃុំ តា​ម៉ឺន ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។

ជនរងគ្រោះ​បាន ខ្ចីលុយ​គេ​យកមក​អោយ​កូន ទៅធ្វើ​ការរកស៊ី​នៅ​ប្រទេស​ថៃ ពេល ត្រូវ​ដល់កំណត់ ខែ​ត្រូវ​សង​ប្រាក់​គេ​វិញ ប៉ុន្តែ មិនឃើញ​កូន​ផ្ញើ​លុយ​មក​ឲ្យ​សោះ​សំខាន់​ជាង​នេះ​គឺ​គ្មាន​លុយ​ជាប់​នឹង​ខ្លួន​សោះ រីឯ​ម្ចាស់​លុយ​គេ​ចេះតែ​ទារ​ព្រឹក​ទារ​ល្ងាច ដោយ​ខ្មាស​គេ​ខ្លាំងពេក ក៏​សម្រេចចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង​ដោយ​ចង-ក​តែម្តងទៅ ។ រីឯ​សាកសព​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​ទៅតាម​ជំនាញ​និង​ប្រគល់​ឲ្យ ទៅ​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី  ៕24423b09-d2f1-442f-a23c-475d07f13224 ec8a51af-2125-40b9-839f-f97717ff8c37 ec8a51af-2125-40b9-839f-f97717ff8c37_(1)

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya