ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » តុលាការ​ចោទប្រកាន់​លោក យន់ គង់ អធិការរង​ស្រុក​កណ្តាលស្ទឹង ករណី​បាញ់​យុវជន​ម្នាក់​ពេល​ចុះបង្ក្រាប​នេសាទ ពីបទ​ល្មើស​ឧក្រិដ្ឋ

តុលាការ​ចោទប្រកាន់​លោក យន់ គង់ អធិការរង​ស្រុក​កណ្តាលស្ទឹង ករណី​បាញ់​យុវជន​ម្នាក់​ពេល​ចុះបង្ក្រាប​នេសាទ ពីបទ​ល្មើស​ឧក្រិដ្ឋ

ខេត្តកណ្ដាល ៖ ប្រភពព័ត៌មាន​ច្បាស់​ការណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ បញ្ជាក់​នៅ​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ថា លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល សម្រេច​ចោទប្រកាន់​លោក យន់ គង់ អាយុ៤៥ឆ្នាំ ពីបទ​ប៉ុនប៉ង​ឃាតកម្ម តាម​មាត្រា២៧ និង ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​នេះ​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី១០ឆ្នាំទៅ១៥ឆ្នាំ ។

ទោះបី​លោក យន់ គង់ អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង សម្របសម្រួល​ក្រៅ​ប្រព័ន្ធតុលាការ​សង​ជា​សំណង​ដល់​យុវជន​ម្នាក់​ដែល​លោក​បាញ់​បណ្តាល​ឲ្យ​រងរបួស​ពេល​បង្ក្រាប​បទល្មើស​នេសាទ នោះ ក៏​លោក​អធិការរង​រូបនេះ គេច​មិន​ផុតពី​សំណាញ់​ច្បាប់​ឡើយ ។

ប្រភព​ដដែល​បន្តថា កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ លោក​លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល បានធ្វើ​លិខិត​មួយច្បាប់​គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តាមរយៈ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ អំពី​ចំណាត់ការ​ផ្លូវច្បាប់​លើ​លោក យន់ គង់ ។

លោក លាវ ស្រេង រៀបរាប់​ប្រាប់​សម្តេច​ក្រឡាហោម ថា កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ វេលា​ម៉ោង១៥និង៣០នាទី មាន​ករណី ” ប៉ុនប៉ង​ឃាតកម្ម”កើតឡើង​ចំពោះ​ជនរងគ្រោះ​ឈ្មោះ មាន ចន្ទ​សុវណ្ណារ៉ា ភេទ​ប្រុស អាយុ២០ឆ្នាំ ។ បន្ទាប់ពី​បានទទួល​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ផ្ទាល់​រួចមក កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បាន​បើក​ការស៊ើបអង្កេត​តាមរយៈ​ការសាកសួរ​យក​ចម្លើយ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងហេតុ​ខាងលើ មាន ជនរងគ្រោះ សាក្សី និង​ធ្វើ​ការចុះ​ស្រាវជ្រាវ​ជុំវិញ​ទីកន្លែង​កើតហេតុ​ចប់សព្វគ្រប់ កម្លាំង​សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋាន​ថា ពិតជា​មា​នវ​មតិ​សង្ស័យ​លើ​ឈ្មោះ យន់ គង់ ដែល​អាចពាក់ព័ន្ធ​នឹង​អង្គ​ហេតុនេះ ។

លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល ទើប​ចូលកាន់​តំណែង បន្តថា អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល បានសម្រេច​បើក​ការ​ស៊ើបសួរ​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ៤៨០ដក​សស លើ​ជនសង្ស័យ​ឈ្មោះ យន់ គង់ ពីបទ”ប៉ុនប៉ង​ឃាតកម្ម” ប្រព្រឹត្ត​នៅ​ភូមិ​បុ​ណ្ណា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ តាម​មាត្រា២៧និង១៩៩នៃ​ក្រមព្រហ្មទណ្ឌ ។

ពាក់ព័ន្ធ​ករណីនេះ ពុំទាន់​ទាក់ទង​លោក សូ សារិន អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្ដាល បាន​នៅឡើយ​ទេ ថា រឿងក្តី​នេះ​កំពុងស្ថិត​ក្រោម​ចំណាត់ការ​របស់​ចៅក្រម​ស៊ើបសួរ រូប​ណា ៕ ពៅ18425531_1870101369922303_3900160012813204653_n 18698536_1870101329922307_2371390240700104086_n 18739958_1870101336588973_6024390946218347028_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya