ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឈ្លោះប្រកែក​គ្នា ឈានដល់​ការប្រើ​អំពើហិង្សា ដេកពេទ្យរៀងៗខ្លួន

ឈ្លោះប្រកែក​គ្នា ឈានដល់​ការប្រើ​អំពើហិង្សា ដេកពេទ្យរៀងៗខ្លួន

កណ្តាលៈ កាលពី​ថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​ឈើទាល២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។ បុរស​ជា​ជនសង្ស័យ​ម្នាក់ ខណៈ​កំពុង​អង្គុយ​ផឹកស៊ី​នៅក្រោម​ផ្ទះ​បងប្អូន​របស់ខ្លួន ក៏​ស្រាប់​តែមាន​អ្នកយក​ដុំថ្ម​គប់​ដំបូលផ្ទះ ដែល​គាត់​កំពុង​អង្គុយ​ផឹក​នោះ កើតជា​រឿង​ក្តៅក្រហាយ ក៏បាន​ដើរទៅ​សួរនាំ​ផ្ទះ​ជិតខាង​មួយទៀត បង្ក​ជា​រឿង​ឈ្លោះប្រកែក​គ្នា ឈានដល់​ការប្រើ​អំពើហិង្សា ប្រតាយប្រតប់​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​ខាង។

មុនពេល​កើតហេតុ ជនសង្ស័យ​កំពុង​ផឹកស្រា នៅក្រោម​ផ្ទះ​បងប្អូន​ជិត​ផ្ទះ​ជនរងគ្រោះ ស្រាប់​តែមាន​អ្នក​គុប​ដំបូលផ្ទះ។ ពេលនោះ​ជនសង្ស័យ​បាន​ដើរមក​មុខផ្ទះ​ជនរងគ្រោះ និង​បាន​សួររក​មុខ​អ្នក​គុប​ដំបូលផ្ទះ ដែល​ខ្លួន​អង្គុយ​ផឹក ក៏​កើតជា​ទំនាស់​ពាក្យសំដី​គ្នា​ជាមួយ​ជនរងគ្រោះ និង​បងប្អូន​ជនរងគ្រោះ រហូត​មាន​ការប្រតាយប្រតប់គ្នា។ ស្របគ្នា​នោះ ជនសង្ស័យ​បាន​យក​ដំបង​ឈើ​ជ្រុង មក​វាយ​ក្បាល ជនរងគ្រោះ​បណ្ដាល​ឲ្យ​របួសធ្ងន់។ ឃើញ​ដូចនេះ គ្រួសារ​ជនរងគ្រោះ ក៏​យក​ដំបង​ឈើ​ជ្រុង​ដ៏​ដែល​នោះ មក​វាយ​ក្បាល​ជនសង្ស័យ បណ្ដាល​ឲ្យ​របួស​ដូចគ្នា។

ជនសង្ស័យ​ឈ្មោះ កែវ សុខ​ចាន់ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​របួស​ក្បាល២កន្លែង ១កន្លែង ដេរ​ចំនួន៨ថ្នេរ មាន​ប្រវែង៥សម និង១កន្លែង​ទៀត​ដេរ៣ថ្នេរ និង​មុត​ម្រាមដៃ​ឆ្វេង(ស្នាម​ខាំ)។ ចំណែក​ជនរងគ្រោះ​ឈ្មោះ យ៉ុ​ន បូ​រិ​ន ភេទ​ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​របួសស្នាម​ក្បាល​ចំហៀង​ខាងស្ដាំ​ប្រវែង ៦ សម ដេរ​ចំនួន៩ថ្នេរ និង​ពក​ក្បាល១កន្លែង។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា (ផ្ទះ​ជិតខាង​គ្នា)។ ក្រោយ​កើតហេតុ ជនរងគ្រោះ និង​ជនសង្ស័យ ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​មក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យបង្អែក​ឃុំ​ឈើទាល ៕77351302 77351303 77351304

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya