ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​រំលោភ​សេពសន្ថវៈ​នារី​មាន​សតិ​មិន​គ្រប់

ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​រំលោភ​សេពសន្ថវៈ​នារី​មាន​សតិ​មិន​គ្រប់

ខេត្ត​ត្បូងឃ្មុំ ៖ កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៧ បុរស​ម្នាក់​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មេ​មង​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ចាប់រំលោភ​លើ នារី​វ័យ២០ឆ្នាំ ដែលមាន​សតិ​មិន​គ្រប់​បានសម្រេច នៅ​ចំណុច​ចម្ការកៅស៊ូ​ឈ្មោះ គាំ ផល្លា ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​មេ​មង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

ជនសង្ស័យ​ឈ្មោះ អូន ម៉េង ភេទ​ប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ន.ស.ឃ ភេទ​ស្រី អាយុ ២០ឆ្នាំ ជាតិខ្មែរ ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ នៅ​ភូមិ-ឃុំ​ជាមួយគ្នា ត្រង់ចំណុច​ព្រៃ​ចំការកៅស៊ូ របស់​ឈ្មោះ គាំ ផល្លា ភេទ​ប្រុស ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​មេ​មង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សេពសន្ថវៈ​ទៅលើ នារី​រងគ្រោះ​ឈ្មោះ ន.ស.ឃ រហូត​បានសម្រេច​ពិតប្រាកដ​មែន  ។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ផ្តន្ទាទោស​ទៅតាម​នីតិវិធី៕ 70749d7f-5808-4f03-a266-217c6c12fd3e-1

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya