ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន បណ្ដាល​ឲ្យ​មនុស្ស៤នាក់​របួសធ្ងន់

ម៉ូតូ​បុក​ឡាន បណ្ដាល​ឲ្យ​មនុស្ស៤នាក់​របួសធ្ងន់

(សៀមរាប)៖ នៅ​ព្រឹក​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិត​លើ​កំណាត់​ផ្លូវ​លេខ៦ ភូមិ​ក្រឹ​ង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បណ្ដាល​ឲ្យ​មនុស្ស៤នាក់​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត។

មុនពេល​កើតហេតុ រថយន្ដ Camry ពណ៌​ស១គឿង បើក​ទិសដៅ​ពី​សៀមរាប សំដៅទៅ​ប៉ោយប៉ែត ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​ទៅបុក​ម៉ូតូ C១០០ (មិន​ស្គាល់​ឆ្នាំ​ផលិត) ដែលមាន​ជិះ​គ្នា៣នាក់ មាន​ប្ដី ប្រពន្ធ និង​កូនតូច​ម្នាក់ ដែល​បើកបរ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង គឺ​ពី​ស្រុក​ក្រឡាញ់ ទៅ​សៀមរាប ដែល​បើក​នៅ​ខាងស្ដាំ​ដៃ​របស់ខ្លួន បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់ ដោយឡែក​រថយន្ដ​បាន​ហោះ​ទៅ​ធ្លាក់ចូល​ប្រឡាយទឹក បណ្ដាល​អ្នកជិះ​ក្នុង​ម្នាក់​របួសធ្ងន់ ក្នុងចំណោម​អ្នកជិះ៣នាក់។

ក្រោយ​កើតហេតុភ្លាមៗ កម្លាំង​នគរបាល​ចរាចរ​ស្រុក​ក្រឡាញ់ បាន​ចុះទៅ​កន្លែងកើតហេតុ ដើម្បី​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ និង​ធ្វើការ​វាស់វែង​យក​វត្ថុតាង​ទាំង២ ទៅ​រក្សាទុក​ដោះស្រាយ​តាមច្បាប់៕

fn-2017-05-27-11-12-30-0 fn-2017-05-27-11-12-38-0 fn-2017-05-27-11-12-39-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya