ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » រឹបអូស​អាវុធ​ខុសច្បាប់ បាន៤៤០ដើម បន្ទាប់ពី​ត្រៀម​យក​ចេញពី​កំពង់ផែ​ទី

រឹបអូស​អាវុធ​ខុសច្បាប់ បាន៤៤០ដើម បន្ទាប់ពី​ត្រៀម​យក​ចេញពី​កំពង់ផែ​ទី

(អន្តរជាតិ)៖ នេះ​បើតាម​ការដកស្រង់​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧ យោងតាម​ព័ត៌មាន AFP បាន​ផ្សាយ​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ចន្ទ​កាំភ្លើង៤៤០គ្រឿង​ជា​អាវុធ​ខុសច្បាប់​នាំ​មកពី​ប្រទេស​តួ​ក​គី ត្រូវបាន​រឹបអូស​នៅ​ទីក្រុង​ឡា​ហ្គូ នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា។ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា​បាន​ប្រាប់ AFP ថា «ខ្លួន​បាន​ស្ទាក់ចាប់​ឃ្លាំង​សម្ងាត់ ដែលមាន​អាវុធ​ខុសច្បាប់ នៅ​កំពង់ផែ​ទីក្រុង​ឡា​ហ្គូ។

កាលពី​ប្រាំ​ខែ​មុន​មានការ​រឹបអូស​អាវុធ​ខុសច្បាប់​ស្រដៀង​គ្នា​នេះដែរ ក្នុងនោះ​មន្ត្រី​គយ​បាន​បញ្ឈប់រថយន្ត​ដឹក​កាំភ្លើង​ខុសច្បាប់​ចំនួន ៦៦១គ្រឿង បន្ទាប់ពី​ពួកគេ​បាន​យក​ចេញពី​កំពង់ផែ»។
អ្នកនាំពាក្យ​ប៉ូលិស​នី​ហ្សេ​រី​យ៉ា លោក យ៉ូ​សែ​ប អាត់​តាស់ និយាយថា «យោងតាម​ការស៊ើបអង្កេត យើង​បាន​ចុះ​ប្រតិបត្តិការ​នៅ​ថ្ងៃ​ចន្ទ ដោយ​ត្រួតពិនិត្យ​កុងតឺន័រ​មួយ​ប្រវែង ១២ម៉ែត្រ នៅ​កំពង់ផែ Tin Can នៃ​ទីក្រុង​ឡា​ហ្គូ បាន​រកឃើញ​បំណែក​នៃ​កាំភ្លើង​ធុន​ធំ​ចំនួន ៤៤០គ្រឿង និង​បំណែក​ផ្សេងទៀត​ដែលជា​បរិក្ខា​កាំភ្លើង»។
ការរៀបចំ​ផ្ទុក​កាំភ្លើង​នោះ ត្រូវបាន​គ្របដណ្តប់​ជាមួយ​ម្នាងសិលា ដើម្បី​ជៀសវាង​ការរកឃើញ​ដោយ​សមត្ថកិច្ច។ លោក អាត់​តាស់ បាន​និយាយថា «ការស៊ើបអង្កេត​នេះ គឺកំណត់​ដើម្បី​ការចាប់ខ្លួន​អ្នក​ដែល​ទទួល​អាវុធ​ខុសច្បាប់ ក្នុងនោះ​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន» បើ​យោងតាម Monday Abueh ដែលជា​ជំនួយការ​របស់​គយ​ត្រួតពិនិត្យ​បានអោយដឹងថា កាំភ្លើង​ចាប់បាន​ផលិត​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ីតាលី ប៉ុន្តែ​នាំចូល​មកពី​ប្រទេស​តួ​ក​គី និង​ត្រូវបាន​គេ​លាក់ទុក​នៅក្នុង​កុងតឺន័រ។

នៅ​ឆ្នាំ២០១៤ ក្រុមហ៊ុន​អាកាសចរណ៍​តួ​ក​គី​មានរឿង​អាស្រូវ​មួយ បន្ទាប់ពី​មានការ​បែកធ្លាយ​នូវ​ការថត​សំឡេង​ក្នុងនោះ សន្ទនា​ដែល​គេ​ថត​បានជា​សន្ទនា​រវាង មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​ក្រុមហ៊ុន​អាកាសចរណ៍ និង​ទីប្រឹក្សានាយករដ្ឋមន្ត្រី​តួ​ក​គី លោក Recep Tayyip Erdogan ដែល​បាន​និយាយថា «មន្ត្រី​ក្រុមហ៊ុន​អាកាសចរណ៍៖ ឥឡូវនេះ​សម្ភារៈ​ជាច្រើន​គឺ​នៅតាម​ផ្លូវ​ទៅកាន់​ប្រទេស​នី​ហ្សេ​រី​យ៉ា។ តើ​វា​នឹង​សម្លាប់​ពួក​គ្រិស្ដ​សាសនិក ឬ​មូស្លីម? អំពើ​ដែល​ខ្ញុំ​កំពុងតែ​ធ្វើ​នេះ មាន​បាបកម្ម​ខ្លាំងណាស់​អ្នក​គួរតែ​យល់។ ទីប្រឹក្សា​ប្រធានាធិបតី និង​អនុរដ្ឋលេខាធិការ Hakan Fidan ចាំ​ទាក់ទង​អង្គការ​ស៊ើបការណ៍​សម្ងាត់​ជាតិ (MIT)»។

ទោះយ៉ាងណា​ក៏ដោយ ក្រុមហ៊ុន​អាកាសចរណ៍​តួ​ក​គី​នៅតែ​បដិសេធថា មិនបាន​ដឹក​អាវុធ និង​ឧបករណ៍​យោធា​ទៅឱ្យ​ប្រទេស​នី​ហ្សេ​រី​យ៉ា៕

12959295_1053706134685198_1398687037_o Untitled-1-63 url-216-e1362519535336-650x303

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya