ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» ព័ត៌មានជាតិ » ប្តី​ខ្លាំង ប្រពន្ធ​ខ្លាំង ចុងក្រោយ​កូន​អត់​អី​ស៊ី

ប្តី​ខ្លាំង ប្រពន្ធ​ខ្លាំង ចុងក្រោយ​កូន​អត់​អី​ស៊ី

ភ្នំពេញ ៖ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧ នៅ​ចំណុច​មុខ​ហាង​ជួសជុល​ម៉ូតូ​មួយកន្លែង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ខាងលិច​ស្ពាន​អាកាស​ក្បាលថ្នល់ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ នាំគ្នា​ចោមរោម​មើល​ប្តី​ប្រពន្ធ​វ័យក្មេង​មួយគូ ដែល​ភាគី​បុរស​ដើរ​ដោយ​ថ្មើរជើង និង​ស្ត្រី​ជា​ប្រពន្ធ​អង្គុយ​លើ​ម៉ូតូឌុប​កូនប្រុស​តូច​ម្នាក់ នៅខាងមុខ​បាន​ឈ្លោះប្រកែក​ជេរ​គ្នា​យ៉ាង​តឹងសរសៃក​នៅតាម​ផ្លូវ​សា​ធា​រណ: ដោយ​មិនដឹង​ពី​មូល​ហេតុអ្វី ដែល​ទង្វើ​នេះ​ពួកគេ​ហាក់ដូចជា​មិន​អាណិត​កូនតូច​ដែល​មិន​ដឹងអី​នោះឡើយ។

មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ដើរ​ដោយ​ថ្មើរជើង និង​ស្ត្រី​ម្នាក់​ដែលមាន​អាយុ​ប្រា​មាណ​ជាជាង ២០ឆ្នាំ ដូចគ្នា ដោយបាន​ជិះ​ម៉ូតូ​ម៉ាក ស៊ុយ​ហ្ស៊ុ​យ​គី​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​BH-៨០០៩ មួយគ្រឿង​ដោយមាន​ឌុប​កូនប្រុស​តូច​ម្នាក់​ពីមុខ​ផង។នៅពេល​មកដល់​កន្លែង​កើតហេតុ មិនដឹង​ជា​ពួកគេ​បានធ្វើ​ដំណើរ​បណ្តើរ ឈ្លោះប្រកែក​គ្នា​បណ្តើរ និង​ប្រើពាក្យ​ជេរ​ដៀល​គ្នា​ទៅវិញទៅមក និង​ស្ទើរតែ​ឈានទៅដល់​ការប្រើ​អំពើហិង្សា​ដាក់គ្នា​នៅតាម​ផ្លូវ​សាធារណ:ទៀតផង។

ក្រោយ​ពេលដែល​ប្តី​ប្រពន្ធ​ទាំង២នាក់​ឈ្លោះ​គ្នា និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទៅដល់​ប្រជាពលរដ្ឋ​ដែលមាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​ពុំមាន​សមត្ថកិច្ច ឬ ប្រជាពលរដ្ឋ​ណា​ម្នាក់​ចូលទៅ​ជួយ​សម្របសម្រួល ដល់​ពួកគាត់​ទាំងពីរ​នាក់​ឡើយ ដោយ​ទុក​ឲ្យ​ពួកគាត់​ទាំងពីរ​នាក់​បន្ត​ធ្វើដំណើ​រ​ទៅមុខ ឈ្លោះ​គ្នា​បណ្តើរ​ជេរ​គ្នា​នូវ​ពាក្យ​អសុរោះ​បណ្តើរ ៕

1-11 unnamed-file-19 unnamed-file-20

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya