ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » ស្រី ឆបោក​ប្រាក់​អនិកជន១៩ម៉ឺន​ដុល្លារ​អាមេរិក ត្រូវបាន​តុលាការ​ដោះលែង មកពី…

ស្រី ឆបោក​ប្រាក់​អនិកជន១៩ម៉ឺន​ដុល្លារ​អាមេរិក ត្រូវបាន​តុលាការ​ដោះលែង មកពី…

ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ស្ត្រី​ម្នាក់​ជា​អ្នកលេង​ហ្វេ​ស​ប៊ុ​កដោយ​យក​រូប​ស្រី​ស្អាត​ប្រើប្រាស់​លើ​អា​ខោ​ន​របស់ខ្លួន​ដើម្បី​ទាក់ទាញ​បុរស​អនិកជន​ខ្មែរ​រស់នៅ​ប្រទេស​ញ៉ូ​ហ្សឺ​ឡែ​ន​ដើម្បី​ឆបោក​យកប្រាក់១៩ម៉ឺន​ដុល្លារ​អាមេរិក បាន​ត្រូវ​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ ។

ការដោះលែង​នេះ​ដោយ​សំអាង​លើ​ដើមបណ្តឹង​ដក​ពាក្យ​ឈប់​ប្តឹង​និង​ស្ត្រី​រូបនេះ មានកូនតូច៤នាក់​នៅក្នុង​បន្ទុក ពិសេស​ប្រាក់១៩ម៉ឺន​ដុល្លារ​នេះ ពុំមាន​បាត់បង់​ទេ ពោលគឺ​នាង​យកទៅ​ទិញ​ដី​និង​សង់ផ្ទះ​ជួល​ទុក​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ។

បុរស​អនិកជន​ខ្មែរ​រស់នៅ​ប្រទេស​ញ៉ូ​ហ្សឺ​ឡែ​ន​ដែលជា​ដើមបណ្តឹង​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន ថា លោក​មាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​នឹង​ស្ត្រី​រូបនេះ តាំងពី​អំឡុង​ឆ្នាំ២០១២រហូតដល់​មាន​ភាព​ស្និត​ស្នាល​ឈានដល់​ស្នេហា​ឆ្លងដែន​តាម​រលកធាតុអាកាស ។ ក្រោយមក ក៏មាន​ការផ្ញើ​លុយកាក់​បន្តិចបន្តួច​ជា​ហូរហែរ​នៅ​ប្រទេស​កម្ពុជា រហូតដល់​អំឡុង​ឆ្នាំ២០១៥ លោក​ចង់ឃើញ​រូបថត​ពិត​របស់​ស្ត្រី​រូបនេះ តាមរយៈ​ហ្វេ​ស​ប៊ុ​ក ។

បុរស​រូបនេះ​បាន​អះអាងថា តាមពិត​នាង​បាន​ផ្ញើ​រូបថត​ពិត​មក​ឲ្យ​ខ្លួន​មើល​ដែរ តែ​មិន​ចាប់អារម្មណ៍ ហើយ​ពោល​ពាក្យ​ថា សម្លេង​ពិ​រោះ​ប៉ុណ្ណឹង ហេតុអ្វី​ក៏​រូបរាង​អ៊ីចឹង ។ ហេតុដូច្នេះ​ហើយ​ទើប​នាង​ប្តូរ​រូបថត​ក្នុង​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់ ។ ប៉ុន្តែ​ក្នុងអំឡុង​ពេលនេះ លោក​នៅតែ​បន្ត​ផ្ញើ​ប្រាក់​ឲ្យ​នាង​រហូត សរុប​ដល់​ឆ្នាំ២០១៧នេះ ប្រហែល២៧ម៉ឺន​ដុល្លារ​ញ៉ូ​ហ្សឺ​ឡែ​ន ស្មើនឹង១៩ម៉ឺន​ដុល្លារ​អាមេរិក ដោយ​នាង​បាន​ប្រាប់ថា យកប្រាក់​ទាំងអស់នេះ​ទៅ​ទិញ​ដី​និង​ផ្ទះ​សម្រាប់​ជួល ។

បុរស​រូបនេះ​បាន​បន្តថា ដល់ពេល​ដែល​លោក​ត្រូវ​មក​ប្រទេស​កម្ពុជា ដើម្បី​និយាយ​គ្នា​រឿង​រៀបការ​នោះ​ទើប​ធ្លាយ​រឿង​រញ៉េរញ៉ៃ​អំពី​ការប្រើ​រូបថត​ក្នុង​ហ្វេ​ស​ប៊ុ​ក​មិន​ពិត បណ្តាល​ឲ្យ​លោក​មាន​កំហឹង​ឈានដល់​ការ​ប្តឹងផ្តល់​តែម្តង ។ ប៉ុន្តែ​ពេល​ជួប​នាង​ផ្ទាល់​ទើប​មាន​ក្តី​អាណិតអាសូរ​វិញ ព្រោះ​ប្រាក់​ទាំងអស់នេះ ពុំមាន​បាត់បង់​ទេ ហើយ​ម្យ៉ាងទៀត នាង​មានកូនតូច៤នាក់​ក្នុងបន្ទុក រីឯ​ប្តី​បាន​ចុះចេញ​ចោលផ្ទះ​ប្រហែល៤ឆ្នាំ​ហើយ ។ ដូច្នេះ ទើប​លោក​សម្រេចចិត្ត​ឈប់​ប្តឹង​នាង​វិញ ។

ស្ត្រី​រូបនេះ​ឈ្មោះ ហុង ស្រី​ដេ​ត អាយុ៣៦ឆ្នាំ រស់នៅ​ភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​ធ្វើ​ចុងភៅ​តាម​ភោ​ជនី​ដ្ឋា​ន​ចិន ។ ចំណែក​ដើមបណ្តឹងរ​ឈ្មោះ អ៊ា មឿ​ន ភេទ​ប្រុស អាយុ៥៦ឆ្នាំ អនិកជន​ខ្មែរ​រស់នៅ​ប្រទេស​ញ៉ូ​ហ្សឺ​ឡែ​ន​មានមុខរ​បរជា​អ្នកបើក​ហាង​លក់​នំ​បុ័ង និង​មាន​ស្រុកកំណើត​នៅផ្ទះ​លេខ៧៥ ផ្លូវ​លេខ​១២៣CC ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya