ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ចាប់​បានតែ​សត្វ ម្ចាស់​អត់​ចាប់បាន

ចាប់​បានតែ​សត្វ ម្ចាស់​អត់​ចាប់បាន

អន្តរជាតិ ៖  មាន​ដឹង​ឬ​អត់ ជនល្មើស​ឥឡូវនេះ​ថែមទាំង​ប្រើប្រាស់​សត្វ​បក្សី ដើម្បី​ដឹកជញ្ជូន​ថ្នាំញៀន​គេច​ពី​សមត្ថកិច្ច​ទៀតផង  ប៉ុន្តែ​សំណាង​មិនល្អ ព្រាប​មួយ​ក្បាល  បាន​ភ្លាត់ស្នៀត​ត្រូវគេ​ចាប់បាន។

ជំនួស​ឲ្យ​គម្រោងការ​លួច​រត់ពន្ធ​ថ្នាំញៀន​ខុសច្បាប់  ជនល្មើស​បាន​ប្រើប្រាស់​សត្វ​ព្រាប​នាំសារ សម្រាប់​ជា​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់​របស់ខ្លួន​វិញ​ម្តង។ ប៉ុន្តែ​ទោះជា​យ៉ាងណា  ក្រុមមន្ត្រី​គយ​នៅតែ​អាច​ចាប់បាន​ដដែល ដោយ​កាលពីពេលថ្មីៗនេះ​មន្ត្រី​គយ​នៅក្នុង​ប្រទេស​គុយ​វ៉ែត ចាប់បាន​សត្វ​ព្រាប​មួយ​ក្បាល ដែលមាន​ចង​ថ្នាំញៀន ចំនួន១៧៨គ្រាប់​ជាប់​នឹង​ខ្លួន។ សត្វ​ព្រាប​នោះ​ត្រូវគេ​ចាប់បាន នៅលើ​ដំបូល​នៃ​អគារ​មួយកន្លែង​ជិត​នាយកដ្ឋាន​គយ​តែម្តង។ នេះ​បើ​យោងតាម​កាសែត Al-Rai របស់​ប្រទេស​គុយ​វ៉ែត។

កាលពីមុន​សត្វ​ព្រាប​ស្រុក ត្រូវបាន​គេ​ប្រើ​ដើម្បី​នាំ​សំបុត្រ ឬ​សារខ្លីៗ ហើយ​គេ​ដឹងថា វា​អាច​ហោះ​បាន​ក្នុង​ចម្ងាយ​ដល់​ទៅ ១៦១គីឡូម៉ែត្រ​ឯណោះ។ ដំបូង​ឡើយ​សត្វ​ព្រាប​នាំ​សំបុត្រ ដោយ​ធ្វើដំណើរ​ទៅ រួច​មិន​ត្រឡប់មកវិញ​ឡើយ ប៉ុន្តែ​ក្រោយពី​មានការ​បង្រៀន​ពី​មនុស្ស ពួកវា​អាច​ហោះ​ទៅវិញទៅមក​បាន ពី​ទីតាំង២ផ្សេងគ្នា ហើយ​អាច​លើសពី​ម្តង​ក្នុង​មួយថ្ងៃ។

រឿងរ៉ាវ​ខាងលើនេះ ដឹង​ហើយ​ពិតជា​គួរ​ឲ្យ​សោកសៅ​ខ្លាំងណាស់ ដោយ​សត្វ​បក្សី​ដែលមាន​ប្រយោជន៍ និង​គ្មាន​ទោស​ពៃ​ប្រភេទ​នេះ បែរជា​ត្រូវ​មនុស្ស​មានគំនិត​មិនល្អ ប្រើប្រាស់​វា​ដើម្បី​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទៅវិញ៕

5bf7a3c9d6a5421f4f289dc30e8ae33cb2578376 5d5a4db0b89828dcc71304bf242485b1b0af9501 debeeb59467b9786cafb1e07b3a361ca9e0477f1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya