ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តបាត់ដំបង ៤នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តបាត់ដំបង ៤នាក់ ករណី​គ្រឿងញៀន

(បាត់ដំបង)៖ នៅ​ថ្ងៃទី២៧ខែឧសភា ឆ្នាំ២០១៧ បញ្ជូនទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។ នៅ​ចំណុច​ភូមិ​អូរ​ចារ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​កម្លាំង​ការិយាល័យ​ជំនាញ​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់​ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក២កញ្ចប់ ទូរស័ព្ទ៥គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំញៀន១និង​លុយ​មួយចំនួន​ហើយ ។
ជនសង្ស័យ​ទាំង៤នាក់​មាន១ ឈ្មោះ​ទី គីម​ភេទ​ប្រុស​អាយុ២៦ឆ្នាំ​មុខរបរ​គ្មាន​នៅ​ភូមិ​អូរ​ចារ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង២ ឈ្មោះ​សឿង សុខុម​ភេទ​ប្រុស​អាយុ២៦ឆ្នាំ​មុខរបរ​គ្មាន​នៅ​ភូមិ​កាប់​គោ​ថ្មី​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង ៣ឈ្មោះ​ស៊ូ ពៅ​ភេទ​ប្រុស​អាយុ២៦ឆ្នាំ​នៅ​ភូមិ​កាប់​គោ​ថ្មី​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​និង៤ឈ្មោះ​ម៉ុ​ល ចិន្តា​ភេទ​ស្រី​អាយុ៣០ឆ្នាំ មុខរបរ​គ្មាន​នៅ ភូមិ​អូរ​ចារ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង។

ចំណែក​វត្ថុតាង​ដែល​ដកហូត​វត្ថុតាង​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ICE២កញ្ចប់​ទម្ងន់០,៥១ក្រាម ទូរស័ព្ទដៃ៥គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំញៀន១គ្រឿង ប្រាក់​ខ្មែរ១.១៧០.០០០រៀល ប្រាក់​ដុល្លារ៤០០ដុល្លារ និង​ប្រាក់​ដុល្លារ​សែនខ្មោច២៣សន្លឹក ៕2

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya