អន្តរជាតិ៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧ ក្រសួងយុត្តិធម៌រដ្ឋ Rio Grande do Norte ប្រទេសប្រេស៊ីល បានប្រកាសអាសន្នថា អ្នកទោសសរុបចំនួន៩១នាក់ បានរត់ចេញពីពន្ធនាគារ Parnamirim តាមរយៈផ្លូវរូងក្រោមដីដ៏ធំមួយកន្លែង។
ឧក្រិដ្ឋជនរាប់រយនាក់បានជីករូងក្រោមដីប្រហែល៣០ម៉ែត្រ ក្រោមជញ្ជាំងល្បងក្នុងពន្ធនាគារ សម្រាប់ទុកគេចខ្លួនរបស់ពួកគេ។ អាជ្ញាធរគុក បានឲ្យដឹងថា អ្នកទោសចំនួន៩នាក់បានចាប់មកវិញ ខណៈពេលដែលពួកគេព្យាយាមរត់គេចខ្លួន ព្រមទាំងចងក្រងបញ្ជីឈ្មោះរបស់ទណ្ឌិត ៨២នាក់ដែលបានរត់រួចខ្លួន។
នេះជាលើកទី២ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសប្រេស៊ីល ដែលអ្នកទោសបានរត់គេចខ្លួនតាមរយៈផ្លូវរូងក្រោមដី ពីព្រោះកាលពីខែមករាកន្លងទៅ ទណ្ឌិតចំនួន១៤នាក់ ក៏បានធ្វើបែបនេះដែរ៕