ភ្នំពេញ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៤០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែន រាជធានីភ្នំពេញ។
បុរសម្នាក់ដោយសារតែជិះម៉ូតូក្នុងល្បឿនលឿនពេក គាប់ជូនមានអ្នកដើរឆ្លងផ្លូវ ក៏បានបើកគេច រួចក៏ជ្រុលចង្កូត ទៅនឹងបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ ក៏បានមកដល់កន្លែងកើតហេតុ និងបានហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកសពទៅធ្វើបុណ្យនៅខេត្តកំពង់ចាម ៕