ភ្នំពេញៈ បើតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែឧសភានេះ មានអ្នកស្លាប់ ២នាក់ និងរបួសធ្ងន់ ២នាក់។
បើតាមរបាយការណ៍ដដែល គឺបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គិតចាប់ពីវេលាម៉ោង ២រសៀល ថ្ងៃទី២៥ ខែឧសភា ដល់វេលាម៉ោង ២រសៀល ថ្ងៃទី២៦ ខែឧសភា ហើយគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃនេះ បានកើតឡើង ៥លើក ក្នុងនោះបណ្តាលមកពីល្បឿនចំនួន ២លើក បណ្តាលឲ្យស្លាប់១នាក់, មិនគោរពសិទ្ធិ ១លើក និងមិនប្រកាន់ស្តាំ ២លើក ស្លាប់ ១នាក់៕