ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » នារី​ស្អាត៣នាក់ មិន​គិត​មើលផ្លូវ តែ​មិនដឹង​មើល…

នារី​ស្អាត៣នាក់ មិន​គិត​មើលផ្លូវ តែ​មិនដឹង​មើល…

ភ្នំពេញ៖  ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​យប់ ថ្ងៃទី២៥ខែ ឧសភា​ឆ្នាំ២០១៧ នៅ​ចំណុច​មុខ​ហាង​ខារ៉ាអូខេ​មួយកន្លែង ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់នារីៗបំរើការ​ខារ៉ាអូខេ​ចេញមក​ជួយ​លើក​បន្ទាប់​នារី​រូប​ស្រស់៣នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ខ​ណះ​មកដល់​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ក៏​ជ្រុល​ដួល បណ្តាលអោយ​រងរបួស​ធ្ងន់​និង​ស្រាល។

នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​នារី៣នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី  ពណ៍​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ​1CL 7815 តាម​បណ្តោយ​ផ្លូវ២០០៤ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​និង​មាន​មិត្ត​ភ័ក្ត្រ២នាក់​ទៀត​ជិះ​ម៉ូត​ហុងដា​ឌ្រឹ​ម​សង់ ធ្វើដំណើរ​ស្របគ្នា​ខ​ណះ​មកដល់​ចំណុចកើតហេតុ​ជា​កន្លែង​ផ្លូវ​កោង​ផង​នោះ​ដោយ​បួង​ចង្កូត​ខ្លាំងពេក​ក៏​ដួល​អូស​ជាង១០ម៉ែត្រ​បណ្តាលអោយ​រងរ​បួស​ធ្ងន់​និង​ស្រាល។ ភ្លាមនោះ​ត្រូវបាននារីៗបំរើការ​ក្នុង​ហាង​ខារ៉ាអូខេ​នោះ​ចេញ​មកជួយ​លើក​និង​ត្រូវ​មិត្ត​ភ័ក្ត្រ​ដែល​របួសស្រាល​ដឹក​ទៅ​មន្ទីរ​ពេ​ទ្យោ​យ​ខ្លួនឯង៕

image1-20 image2-19 image3-15

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya