(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះថា ពលរដ្ឋខ្មែរទាំង ៨នាក់ មានស្រុកកំណើតនៅភូមិស្រម៉ធំ ឃុំដារុន ស្រុកសូត្រនិគម ខេត្តសៀមរាប។ ពលរដ្ឋទាំង ៨នាក់ បានឆ្លងដែនចូលប្រទេសថៃតាមច្រករបៀងក្បែរផ្សាររោងក្លឿ (កាន់ប័ណ្ណស៊ីជម្ពូ) ដោយបង់ប្រាក់ ៧០០បាតក្នុងម្នាក់ ឲ្យទៅមេខ្យល់ ដើម្បីបានទៅធ្វើការនៅខេត្តឈុនបុរី។ ប៉ុន្តែពេលឆ្លងដែន ក៏ត្រូវបានទាហានឈុតខ្មៅចាប់ឃាត់ខ្លួន រួចបញ្ជូនទៅទីស្នាក់ការទាហានឈុតខ្មៅលេខ១។
ក្រោយទទួលបានព័ត៌មានន្ត្រីស្ថានអគ្គកុងស៊ុលនៅខេត្តសាកែវ បានចុះទៅអន្តរាគមន៍ និងសម្របសម្រួល ហើយទាហានឈុតខ្មៅ ក៏បាន យល់ព្រមដោះលែងពួកគេឲ្យត្រឡប់មកកម្ពុជាវិញ។
មន្ត្រីអគ្គកុងស៊ុលខ្មែរ បានណែនាំពលរដ្ឋខ្មែរទាំងនោះ ជៀសវាងការឆ្លងដែនខុសច្បាប់ចូលប្រទេសថៃវិញ ដែលអាចប្រឈមនឹងការចាប់ខ្លួនឬដាក់ពន្ធនាគារពីសំណាក់អាជា្ញធរថៃ។
ប្រជាពលរដ្ឋទាំង៨នាក់ បានឯកភាពតាមការណែនាំរបស់មន្ត្រីអគ្គកុងស៊ុល ហើយសន្យាថា នឹងទាក់ទងទៅនិយោជកថៃ ដើម្បីធ្វើលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធចូលធ្វើការដោយស្របច្បាប់ក្នុងប្រទេសថៃ។
ពលរដ្ឋដែលទាហានឈុតខ្មៅថៃឃាត់ខ្លួននោះរួមមាន៖ (១). រ៉េត ហឿន ភេទប្រុស អាយុ២៣ឆ្នាំ, (២). រ៉ែម ចំរើន ភេទប្រុស អាយុ២៩ឆ្នាំ, (៣). ហាន ណាត ភេទប្រុស អាយុ ២៣ឆ្នាំ, (៤). សង អួន ភេទប្រុស អាយុ៣០ឆ្នាំ, (៥). សាន ភាព ភេទស្រី អាយុ ២៣ឆ្នាំ, (៦). ហាន ឡេន ភេទស្រី អាយុ ៣៥ឆ្នាំ, (៧). កែម សល់ ភេទស្រី អាយុ ២៩ឆ្នាំ ជាម្តាយរបស់ទារិកា អាយុ១ខែ១៥ថ្ងៃ ៕