ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប្តី​កាប់សម្លាប់​ប្រពន្ធ រួច​យក​សព​ទៅ​បោះ​ចូលក្នុង​ស្រះ​ទឹក ដោយសារ​ភ្លើង​ប្រចណ្ឌ

ប្តី​កាប់សម្លាប់​ប្រពន្ធ រួច​យក​សព​ទៅ​បោះ​ចូលក្នុង​ស្រះ​ទឹក ដោយសារ​ភ្លើង​ប្រចណ្ឌ

ស្វាយរៀងៈ កាលពី​វេលា​ម៉ោង៨និង៣០នាទី​យប់ ថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៧ ស្ថិតនៅ​ភូមិ​នា​រា​ទេ​ន ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង។

ស្ត្រី​ម្នាក់ បាន​បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម ដោយសារ​ប្តី​កំណាច​ផឹកស្រា​ស្រវឹង កើតជា​ភ្លើង​ប្រចណ្ឌ ដូច​កម្រោលចូល ទាញ​ពូថៅ​កាប់​ប្រហារ​ប្រពន្ធ​ចំនួន៤ពូថៅ​ចំក្បាល​ផុង​លលាដ៍ និង​ចាក់១កំបិត​ចុង​ស្រួច​ចំ​រុន្ធ​ត្រចៀក​ខាងស្តាំ​សន្លប់​នៅក្នុង​ថ្លុកឈាម ហើយ​ប្ដី​កំណាច​រូបនេះ​បាន​លើក​បី​យកទៅ​ទម្លាក់​ចូលក្នុង​ទឹកស្រះ បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង។

សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយជ្រំ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ សុក សុភាព អាយុ៣២ឆ្នាំ រីឯ​ប្តី​កំណាច​ឈ្មោះ សូ គន់ អាយុ៣១ឆ្នាំ។

ស្ត្រី​រងគ្រោះ​បាន​ទៅ​ជញ្ជាត់​ត្រី ចាប់ពី​ម៉ោង១២ថ្ងៃត្រង់​រហូត​ម៉ោង៤ល្ងាច ទើប​ត្រឡប់មកផ្ទះ​វិញ បាន​ត្រី​កន្លះ​ធុង​ប៉េ​ត្រូ ហើយ​បាន​យក​ត្រី ធ្វើ​ម្ហូប រីឯ​ប្តី​ទៅ​ផឹកស៊ី​នៅផ្ទះ​អ្នកជិតខាង​រហូតដល់​ម៉ោង៦ល្ងាច ទើប​ត្រឡប់មកផ្ទះ​វិញ ហើយ​បាន​លា​ម្ចាស់ផ្ទះ​ថា ឈឺក្បាល​ខ្លាំងណាស់​សុំ​ទៅផ្ទះ​មុន។ ក្រោយមក​បាន​ហូបបាយ​នាំគ្នា​ប្តី​ប្រពន្ធ​និង​កូន២នាក់​ស្ងាត់​ទៅ លុះ​ម៉ោង៨និង៣០នាទី​យប់​ស្រាប់តែ​ឮសូរ ភូសៗផ្ទួនគ្នា និង​ឮកូនៗស្រែកយំ ហើយ​ឮ​បុរស​ជា​ប្តី​សម្លុត​ថា កុំ​យំ​ប្រយ័ត្ន​អញ​សម្លាប់ចោល។ ក្រោយមក​ឮសូ​គ្រាំ កូនស្រី​រត់​ចេញពីផ្ទះ​ស្រែក​ឆោឡោ​ថា ព្រះ​អើយ​ជួយ​ម៉ែ​ខ្ញុំ​ផង ពុក​វ៉ៃ​ម៉ែ​ទម្លាក់​ទឹកស្រះ​ស្លាប់​ហើយ​ជួយផង។

ក្រោយ​ឮ​កូនស្រី​ស្រែក​ឲ្យ​គេ​ជួយ​ដូច្នេះ អ្នកស្រុក​ក៏​រត់​មកជួយ ជនសង្ស័យ​ក៏​រត់គេចខ្លួន​បាត់ភ្លាមៗ អ្នកស្រុក​ក៏​នាំគ្នា​លើក​ជនរងគ្រោះ​ចេញពី​ក្នុង​ទឹក​មកលើ​គោក តែ​អ​កុល​ស​ស្ត្រី​រងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ បន្សល់ទុក​កូនស្រី​ប្រុសតូចៗពីរ​នាក់​ឲ្យ​កំព្រា។

សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់ថា កូន​ទី១ ឈ្មោះ យូ ស​ម្ភ​ស្ស ភេទ​ស្រី អាយុ៨ឆ្នាំ រៀន​ថ្នាក់​ទី១ និង​កូន​ទី២ ឈ្មោះ សូ សុ​គុន ភេទ​ប្រុស អាយុ៦ឆ្នាំ រៀន​នៅ​មតេយ្យ​សាលា។

ក្រោយពី​មាន​ហេតុការណ៍​ដ៏​សាហាវ​នេះ​កើតឡើង លោកយាយ សុក វ៉ាំ​ង អាយុ៦៦ឆ្នាំ ត្រូវជា​យាយ​បង្កើត ចាស់ជរា និង​ចៅ​ទាំងពីរ បាន​លើកដៃ​សំពះ​សូម​ឲ្យ​សប្បុរសជន​ជួយ​ពួកគាត់​ផង ពួកគាត់​គ្មាន សព​ស្ត្រី​រងគ្រោះ​បាន​បូជា​នៅខាងមុខ​ផ្ទះ​នា​រសៀល​ថ្ងៃទី២៦ ឧសភា វេលា​ម៉ោ២រសៀល។ ដោយឡែក​ជនបង្ក ជា​ប្តី បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​ឲ្យ​ខាងតែបាន៕76475702 76475703 76475704

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya