ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ ២នាក់ ករណី​គ្រឿងញៀន

ខេត្ត​ព្រះសីហនុ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង សហការ​ជា មួយ​និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បង្ក្រាប​មុខសញ្ញា​លក់​ចែកចាយ​ថ្នាំញៀន​ជា​បន្តបន្ទាប់​ចំនួន ២ករណីផ្សេងៗគ្នា ។

ករណី​ទី១នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ វេលា​ម៉ោង២២ និង២០នាទី នៅ​ចំណុច​ក្រុមទី៩ ភូមិ៤ សង្កាត់​លេខ៤ ក្រុង​ព្រះ សីហនុ ចាប់ខ្លួន​ជនសង្ស័យ១នាក់ ឈ្មោះ ជឿន បញ្ញា ភេទ​ប្រុស​អាយុ២៥ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ដកហូត​បាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ចំនួន ១កញ្ចប់ ទម្ងន់២,៤ក្រាម ។ និង​ករណី​ទី២ នៅ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ វេលា​ម៉ោង១២និង៤០នាទី ថ្ងៃត្រង់ នៅ​ចំណុច​ក្រុមទី៥ ភូមិ២ សង្កាត់​លេខ១ ក្រុងព្រះសីហនុ ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត​ឈ្មោះ គឹ​ន ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ៥៧ ឆ្នាំ ដកហូត​បាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន ២កញ្ចប់​ធំ។
លោក​វរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរង​ទទួលបន្ទុក​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​បាន​បញ្ជាក់ថា ដោយ​ទទួលបាន​បទបញ្ជា និង​ការណែនាំ​ផ្ទាល់​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​កម្លាំង​ជំនាញ​គ្រប់​មុខព្រួញ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ជាប់​ជានិច្ច  ពីព្រោះថា ការបោះឆ្នោត​កាន់តែ​ខិតជិត​ចូលមក​ដល់ មុខសញ្ញា​ល្មើស​អាច​នឹង​ឆ្លៀតឱកាស​ចេញ​ធ្វើ​សកម្មភាព ៕IMG_20170526_134856 IMG_20170526_134859

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya