ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » កាប់​ចាក់​គ្នា​ត្រូវ​ប៉ូលិស​ដាក់គុក ពេល​ឃើញ​គុក​ទើប​ស្រក់​ទឹកភ្នែក ​

កាប់​ចាក់​គ្នា​ត្រូវ​ប៉ូលិស​ដាក់គុក ពេល​ឃើញ​គុក​ទើប​ស្រក់​ទឹកភ្នែក ​

ភ្នំពេញ : កាលពី យប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ ២០១៣​វេលា​ម៉ោង ២០​និង​៤០​នាទី​នៅ​ចំណុច​ផ្ទះ​លេខ​៩៨ ផ្លូវ​២៣៥ ក្រុម​១២ ភូមិ​៣ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។​បុរស​២​នាក់ ប្រឈម​ចំណាត់ការ របស់​តុលាការ​រាជធានី​ភ្នំពេញ ក្រោយពី​វាយ​កាប់​ចាក់​គ្នា ក្នុង ជម្លោះ​ផឹកស៊ី ។​
​ជនសង្ស័យ​ទាំង​២​នាក់​នេះ ត្រូវបាន​គេ​ស្គាល់​ទី​១ ឈ្មោះ​ឆន សាឃ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ ជាង ជួសជុល​រថយន្ត ស្នាក់នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ បាន​រងរបួស​ក្បាល​ដេរ​ចំនួន​៧​ថ្នេរ និង​ទី​២​ឈ្មោះ ស៊ាន ចាន់ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ បើកបរ​ត្រាក់ទ័រ ប្រមូល​សំរាម នៅក្នុង​ផ្សារ​ដើម​គរ ស្នាក់ នៅក្នុង​ផ្សារ​ដើម
​គរ​តែម្តង ។​
​ចំណែក​ជនរងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ស៊ាន ណាក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ  មុខរបរ កម្មករ​ប្រមូល សំរាម​នៅក្នុង​ផ្សារ​ដើម​គរ ស្នាក់នៅ​ក្នុង​ផ្សារ​ដើម​គរ​ដែរ បាន​រងរបួស​លើ​ដៃ​ដេរ​ចំនួន​១៣​ថ្នេរ ហើយក៏​ត្រូវ បាន​គេ​ជួយសង្គ្រោះ ដោយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រុ​ស្ស៉ី​ភ្លាម​ដែរ ។​
​ក្នុងខណៈ​កើតហេតុ​នោះ នគរបាល​មូលដ្ឋាន​ក៏បាន​មកដល់ ហើយ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២​នាក់ បញ្ជូនមក​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក​តែម្តង ដើម្បី​ចាត់ការ​ទៅតាម​នីតិវីធី ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya