ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ខ្លាំង​អី អតីត​អ្នក​ប្រដាល់ ដាល់​ឲ្យ​ចូល​ពេទ្យ បែកក្បាល​ដេរ៣០ថ្នេរ

ខ្លាំង​អី អតីត​អ្នក​ប្រដាល់ ដាល់​ឲ្យ​ចូល​ពេទ្យ បែកក្បាល​ដេរ៣០ថ្នេរ

ភ្នំពេញ ៖ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង៥ព្រឹក​ថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១៧  ស្ថិតនៅ​ចំណុច​ផ្ទះជួល ក្បែរ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​ពោធិ៍​សែន​ជ័យ។

អតីត​កីឡាក​ប្រដាល់សេរី​គុណ​ខ្មែរ​មួយរូប​ឈ្មោះ ឯម ចាន់​រស្មី ត្រូវបាន​រងរបួស​បែ​ក​ក្បាល​ដេរ៣០ថ្នេរ​ដោយសារតែ​បាន​ទាស់​ពាក្យសម្តី​ជាមួយ​បុរស​ម្នាក់​ជាជាង​សំណង់​កាលពី​យប់​និង​វៃ​គ្នា​មួយ​ប្រាវ​តែ​មិន​របួស​លុះ​ព្រឹក​ឡើង​ក៏​បើកឆាក​ប្រយុទ្ធ​គ្នា​ម្តងទៀត​ជា​លទ្ធផល​កីឡាករ​ប្រដាល់​រងរបួស​ធ្ងន់​ចំណែក​ភាគី​ម្ខាង​ទត​របួសស្រាល។

បុរស​ដែលជា​អ​តី​តៈ​អ្នក​ប្រដាល់​រងគ្រោះ​នោះ ឈ្មោះ ឯម ចាន់​រស្មី​អាយុ៣៥ឆ្នាំ មុខរបរ​ជា​គ្រូបង្វឹក​នៅ “ក្លឹប​ប្រដាល់​និរោធ​មាន​ច​ជ័យ”បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ចំណែក​ជនដៃដល់ ឈ្មោះ​កំសត់ អាយុ​ជាង៣០ឆ្នាំ​មុខរបរ​ជាជាង​សំណង់​ស្នាក់នៅ​បន្ទប់​ក្បែរ​គ្នា។

មុនពេល​កើតហេតុ កាលពី​ក្បាលល្ងាច​ជនរងគ្រោះ​និង​ជនបង្ក​បាន​អង្គុយ​ផឹក​ស៉ី​នៅក្នុង​បន្ទប់រៀងៗខ្លួន​លុះ​ស្រវឹងរៀងៗខ្លួន ក៏បាន​ឆ្លើយឆ្លង​ក្លែម​ពាក្យសំដី​ដាក់គ្នា​ទៅវិញទៅមក​រហូត​បាន​កើតចេញ​ជា​ហិង្សា​វាយតប់​គ្នា​មួយ​ប្រាវ​ដោយ​ដៃទល់​និង​ដៃ​ផ្អើល​អស់អ្នក​ជិតខាង​មកជួយ​អន្តរាគមន៍​ឃាត់​ភាគី​ទាំងពី​បញ្ចប់រឿង​ផងដែរ។ សាក្សី​ដដែល​បាន​បន្តថា លុះ​ព្រឹក​ឡើង​វេលា​ម៉ោង៥ព្រឹក​ដោយសារតែ​មិន​អស់ចិត្ត​រៀងខ្លួន​ពួក​ក៏បាន​បន្ត​ការប្រយុទ្ធ​ម្តងទៀត ដោយ​ម្ខាង​កាន់​កាំបិត​និង​ម្ខាង​ទៀត​កាន់​ដែក​ខ្នាំ​ង​អំពៅ ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់ហុតឈាម លទ្ធផល​អ​តី​តៈ​អ្នក​ប្រដាល់ បាន​រងរបួស​បែកក្បាល​ដេរ​អស់៣០ថ្នេរ ចំណែក​ភាគី​ម្ខាង​ទៀត​របួសស្រាល។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ​សុំ​ការអន្តរាគមន៍៕ 1

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya