ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ផ្ទុះកំប៉ុងហ្គាសក្នុងបន្ទប់ដាំបាយរបួសធ្ងន់ស្រាល៦នាក់

ផ្ទុះកំប៉ុងហ្គាសក្នុងបន្ទប់ដាំបាយរបួសធ្ងន់ស្រាល៦នាក់

​ភ្នំពេញ ៖ កម្មករ​-​កម្មការិនី​រោងចក្រ​ចំនួន ៦​នាក់​បាន​រង​បួស​ធ្ងន់​និង​ស្រាល​បន្ទាប់ពី​ពួកគាត់​ចេញពី​ធ្វើការ​នាំគ្នា​ដាំបាយ​ធ្វើ​ម្ហូប ក្នុង​បន្ទាប់​ជួល​បិទទ្វារ ជិតឈឹង ដែល​អោយ​ផ្ទុស​កំប៉ុង​ហ្គាស​កំពុង​ដាំ​ឆាបឆេះ បណ្តាលឱ្យ​រលាក​ផ្ទៃមុខ ដៃ ជើង និង​រងរបួស​ធ្ងន់​៣​នាក់ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៦ តុលា ២០១៣ ស្ថិតក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ប្រភពពី​ក​ន្លែ​កើតហេតុ​បាន​ឲ្យ​ដឹងថា អ្នករងគ្រោះ​ទាំង​៣​នាក់​នោះ​១-​ឈ្មោះ​ហ៊ុម ស ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​មាស់​ជូ ស្នាក់នៅ​បន្ទប់​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​កោង​ង៉ុ​យ ឃុំ​ប​ណ្តោ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ២-​ឈ្មោះ​ចាន់ មាស ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយ​ចា ឃុំ​នគ​រាជ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង និង​៣-​ឈ្មោះ​ប៊ុន ធឿន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​សណ្តែក ឃុំ​សន្ធរ​កណ្តាល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។​
​អ្នករងរបួស​ធ្ងន់​ទាំង​៣​នាក់​នោះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ភ្លាមៗ រីឯ​អ្នករងរបួស​ស្រាល​៣​នាក់​ទៀត​មិនបាន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទេ​។​
​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់បំផុត ចំពោះ​ករណីនេះ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya