ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ស្ត្រី​ម្នាក់ ត្រូវ​សង្សារ​ចាស់​ចាក់​មួយ​កាំបិត​ចំ.ក រួច​ដាក់​ក្នុង​គូទ​ឡាន

ស្ត្រី​ម្នាក់ ត្រូវ​សង្សារ​ចាស់​ចាក់​មួយ​កាំបិត​ចំ.ក រួច​ដាក់​ក្នុង​គូទ​ឡាន

អន្តរជាតិ ៖ ស្ត្រី​មា្ន​ក់​ត្រូវបាន​សង្សារ​ចាស់ ចាក់​មួយ​កាំបិត​ចំ.ក ហើយ​ដាក់​ក្នុង​គូទ​រថយន្ត​ទុកចោល​ដើរចេញ​ឲ្យ​នាង​ប៊ិះ​នឹង​ស្លាប់​ប្រសិនបើ​គ្មាន​អ្នក​ជួយ ។ សង្សារ​ចាស់​របស់​នាង​ឈ្មោះ Khun Narong អាយុ៤០ឆ្នាំ បាន​ទៅយក​នាង​នៅ​កន្លែងធ្វើការ​តែ​នៅពេល​ក្រោយមក​បន្តិច​នាង​ក៏ត្រូវ​បុរស​ជា​សង្សារ​ចាក់​ចំ.ក​ហើយ​យកទៅ​ញាត់​ចូលក្នុង​គូថ​រថយន្ត ។

បុរស​ជា​សង្សារ​ចាស់​បាន​ចាក់សោ​នាង​នៅក្នុង​គូថ​រថយន្ត​ហើយ​ដើរ​ចេញទៅ​ជាប់​ជាមួយនឹង​សោ​ដោយ​ទុក​នាង​ឲ្យ​ហូរឈាម​ជោកជាំ​ហើយ​ក្តៅ​ស្ទើរតែ​ឆ្អិន ។ គេ​បានដឹងថា សីតុណ្ហភាព​នៅ​ខេត្ត Surat Thani នៅពេលនោះ​ក្តៅ​ដល់​ទៅ៣៨អង្សារ​សេ តែបើ​នៅក្នុង​រថយន្ត​ទៀត​អាច​ឡើងដល់​ជាង៧០អង្សារ​សេ ។

ស្ត្រី​ជា​ជនរងគ្រោះ​អាយុ៣៧ឆ្នាំ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ប្រជាជន​នៅ​ទីនោះ​បន្ទាប់ពី​ប្រជាជន​បានឮ​សម្លេង​នាង​ស្រែក​ចេញពី​គូថ​រថយន្ត ពណ៌​ស អស់​រយៈពេល​ជាង២ម៉ោង ។ នាង​បាន​សម្តែង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នក​ជួយ​នាង​ព្រោះ​នាង​ពិតជា​អស់​សង្ឃឹមថា នឹង​អាច​រស់​ពេល​នៅក្នុង​គូថ​រថយន្ត ។ ភ្លាមៗនោះ​ភ្នាក់ងារ​ជួយសង្គ្រោះ​ក៏បាន​មកដល់​ទីតាំង​ហើយ​បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ ។ ក្រោយ​នាង​បាន​ធូរស្បើយ​បន្តិច ប៉ូលិស​បាន​សួរនាំ​នាង​ហើយក៏​ចាប់បាន​ជនដៃដល់​ដែលជា​សង្សារ​ចាស់​របស់​នាង​បានសម្រេច ៕

2f9aaab9-dbd2-48c7-9445-b780056011b5 553523a6-cf1e-4d4f-aec5-c22529c146c8 b68a389e-bfeb-4cc2-800c-4055a5d38c2f

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya