ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​ក្មេងស្រី​ម្នាក់

បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​ក្មេងស្រី​ម្នាក់

ខេត្តតាកែវ ៖ ជនសង្ស័យ​ជា​ឃាតករ ត្រូវ​កម្លាំង​នគរបាល​ស្រុក​កោះអណ្តែត​ចាប់ខ្លួនបាន​នៅ៥ម៉ោង ក្រោយ នៅវេលា​ម៉ោង០៥ល្ងាច​ថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៧ ស្ថិត​ក្នុងភូមិ​អង្កាញ់ ឃុំ​ពេជ្រ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ ដោយបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​ក្មេងស្រី​ម្នាក់ ។
ជនសង្ស័យ​ឈ្មោះ​ស៊ឹម សុ​វណ្ណា អាយុ២៥ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ-ឃុំ​ខាងលើ ។ រីឯ​ក្មេងស្រី​រងគ្រោះ​មាន​អាយុ១២ឆ្នាំ ។ ប្រភព​បន្តថា នៅ​មុនពេល​កើតហេតុ វេលា​ម៉ោង០១រសៀល (ថ្ងៃ​ដដែល) ក្មេងស្រី​រងគ្រោះ បាន​ទៅ​ឃ្វាលគោ​នៅ​ខាងជើង​ភូមិ​ប្រមាណ៣០០ម៉ែត្រ ក្បែរ​ចំការ​អំពៅ​ជាមួយក្មេងៗក្នុងភូមិ២នាក់​ទៀត ។ លុះ​ដើរ​ទៅដល់​ក្បែរ​ចំការ​អំពៅ​ស្ងាត់​តែម្នាក់ឯង ក្មេងស្រី​រងគ្រោះ ត្រូវបាន​ជនសង្ស័យ​ចាប់​ចូល​ព្រៃ និង​បាន​ស្រាតខោ​នាង រួច​យក​ដែក​ទៅ​រុកចូល​ប្រដាប់ភេទ​រហូតដល់​នាង​សន្លប់ ។ ពេលនោះ​ជនសង្ស័យ​គិតថា នាង​ស្លាប់​ក៏​បោះ​ចូលទៅក្នុង​ស្រះ​ទឹកតែ​ម្តង ។

ដោយឡែក ក្មេង២នាក់​ទៀត​ដែល​ទៅ​ឃ្វាលគោ​ជាមួយ​ឃើញ​បាត់​ក្មេងស្រី​រងគ្រោះ ក៏​នាំគ្នា​ដើរ​ទៅរក​ក្បែរ​ចំការ​អំពៅ​នោះ ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុងតែ​បោះ​ក្មេងស្រី​ទម្លាក់​ក្នុង​ស្រះ​ទឹក ទើប​ពួកគេ​នាំគ្នា​រត់​ទៅប្រាប់​ឪពុកម្តាយ​បានដឹង និង​មានការ​ឆោឡោ​ដល់​ប៉ូលិស​ចុះ​ទៅដល់​កន្លែងកើតហេតុ រួ​ក​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​តែម្តង ៕0d9349f8-7a94-42f1-bce6-6b1e8bc57c1c 0610f501-2ce4-4744-8d59-bd8647695d94 ea557045-4780-43cb-88a4-133ee4a4c13c f079f8d2-d6e7-4eb3-8080-107b03894cb4

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya