ព្រៃវែង៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ច ច្រកទ្វារអន្តរជាតិ បន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យ ជនជាតិវៀតណាមម្នាក់ រួមនិងថ្នាំញៀន ម្សៅគ្រាប់រាយជាង ៥គីឡូក្រាម និងថ្នាំគ្រាប់ជិត ១ពាន់គ្រាប់ ស្មើ៣៣០ក្រាម បម្រុងនាំឆ្លងដែន ចូលទៅប្រទេសវៀតណាម ។ ឃើញជនជាតិវៀតណាមម្នាក់ ឈ្មោះ ង្វៀង វាំងភុក កើតឆ្នាំ១៩៩៦ នៅប្រទេសវៀតណាម បានកាន់លិខិតឆ្លងដែន វៀតណាម តែមិនវាយត្រាចេញ ចូលទាំងខាងខ្មែរ ទាំងខាងវៀតណាម ហើយជិះម៉ូតូដោយនៅលើម៉ូតូមាន ឡាំងតូចមួយ ហើយសួរថា តើនោះអ្វី? វាឆ្លើយថា ផ្លែស្វាយ ម្តងទៀតថា ថ្នាំក្រពះ ឲ្យវាហែកមើល ក៍ឃើញម្សៅគ្រាប់រាយៗ ៥គីឡូក្រាម ៨៧៥ក្រាម និងថ្នាំគ្រាប់ជិត ១ពាន់គ្រាប់ ស្មើ៣៣០ក្រាម បើដាក់ទាំងថង់ទម្ងន់៣២៣ក្រាម ហើយបានឃាត់ខ្លួនបញ្ជួនមក អធិការដ្ឋានស្រុកព្រះស្តេច ដើម្បីប្រគល់ មនុស្ស និងវត្ថុតាង សុំគោលការព្រះរាជអាជ្ញា ដើម្បីកសាងសំនុំរឿងបញ្ជួន ទៅតុលាការតាមនីតិវិធី ។
មុនពេលជនសង្ស័យ ជិះម៉ូតូមកដល់ច្រកទ្វាព្រំដែន រូបគេបានបើករថយន្តសាំយ៉ុង មកពីភ្នំពេញ ស្លាកលេខ ភ្នំពេញ2Q- 5786 ហើយទុករថយន្ត យកម៉ូតូឌុបឡាំងនោះ បំណងឆ្លងដែន ទៅប្រទេសវៀតណាម ។ ឃាត់ខ្លួន ជនសង្ស័យលើកទី១ ដែលមានកាសង្ស័យថាមានថ្នាំញៀន ។ លោកថា ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកបានស្នើសុំឲ្យថ្នាក់លើ មេត្តាពិចារណាឲ្យសត្វឆ្កែមួយក្បាល ជំនាញហិតថ្នាំញៀន មកនៅច្រកទ្វា ដើម្បីហិត ត្រួតពិនិត្យ ទំនិញ ចេញ ចូល ក្រែងមានការបន្លំលួចនាំថ្នាំញៀន ចេញ ចូល បង្កប់ក្នុងទំនិញ ដូចករណីខាងលើនេះ ៕