ព្រះសីហនុ ៖ នៅវេលាម៉ោង ១៩និង០០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៣ នៅ ចំណុចផ្លូវរថភ្លើង ឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ យុវជនអ្នកចឹញ្ចឹមទាម្នាក់ ត្រូវបានមិត្តភ័ក្តិ និងបងប្រុសដឹកតាមម៉ូតូ មកកាន់មន្ទីរពេទ្យបង្អែក ចំការចេក ខេត្តព្រះសីហនុ បន្ទាប់ពីយុវជនរងគ្រោះ ត្រូវរថភ្លើងកិនដាច់ សើយស្បែកប្រអប់ជើង រងរបួស ធ្ងន់ ។
ប្រភពពីមិត្តភ័ក្តិ ជនរងគ្រោះបានប្រាប់ថា យុវជនរងគ្រោះមានឈ្មោះ គង់ សភា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅរោងចិញ្ចឹមទា ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានស្រុកកំណើត នៅភូមិឬស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត មុខរបរចិញ្ចឹមទា ។
ក្រោយកើតហេតុ នៅពេលដឹកមកដល់មន្ទីរពេទ្យបង្អែក ចំការចេក ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះ យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែដោយខាងមន្ទីរពេទ្យខ្វះខាតនៅឧបករណ៍មួយចំនួន ក្នុងការព្យាបាលជើងជន រងគ្រោះ ទើបសម្រេចចិត្តបញ្ជូនជនរងគ្រោះ មកកាន់រាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះបន្ត ៕