ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប្រតិបត្តិ​ការចាប់ខ្លួន ក្រុម​ក្មេង​ទំនើង​អុកឡុក​សង្គម១០នាក់ រកឃើញ​អ្នកញៀន​ថ្នាំ៩នាក់ ត្រូវ​បញ្ជូនទៅ​តុលាការ

ប្រតិបត្តិ​ការចាប់ខ្លួន ក្រុម​ក្មេង​ទំនើង​អុកឡុក​សង្គម១០នាក់ រកឃើញ​អ្នកញៀន​ថ្នាំ៩នាក់ ត្រូវ​បញ្ជូនទៅ​តុលាការ

(សៀមរាប)៖ នៅ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ​ថា «នៅ​យប់មិញ និង​ព្រឹក​ទាបភ្លឺ កម្លាំង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល សហការ​ជាមួយ​កម្លាំង​អន្តរា​គម៍ កម្លាំង​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​នគរបាល ប៉ុស្តិ៍​ស្វាយដង្គុំ បានធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង តាម​មាត់​ស្ទឹង ម្តុំ​ព្រះអង្គ​ចេក ព្រះអង្គ​ចម និង​នៅ​សួ​ច្បារ​អ៊ុង​អឿន​បាន​ចំនួន១០នាក់ ស្រី២នាក់ ខ្ទើយ២នាក់​ប្រុស៦នាក់។ ជា​លទ្ធផល ក្រោយ​ការស្រាវជ្រាវ និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​រកឃើញថា មាន​ផ្ទុក​សារធាតុ​ញៀន​ចំនួន៩នាក់។ ចំណែក​ខ្ទើយ​ម្នាក់ទៀត មិនមាន​សារធាតុ​ញៀន​ទេ និង​បទល្មើស​ព្រហ្មទណ្ឌ​ទេ ដូចនេះ​យើង​បានធ្វើ​សាវតា​ក្មេង​ទំនើង ហើយ​ធ្វើ​ការអប់រំ​ឲ្យ​ទៅផ្ទះ​វិញ»

បើតាម​លោកស្នងការ ចំណែក​ក្មេង​ទំនើង​ទាំង៩នាក់​ទៀត ដែលមាន​ផ្ទុក​នូវ​សារធាតុ​ញៀន យើង​បាន​បញ្ជូនបន្ត​ឲ្យ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចាត់ការ​តាមច្បាប់ ដោយ​គ្មាន​ការលើកលែង​នោះទេ។

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​សង្កត់ធ្ងន់ថា «ខ្ញុំ​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ត្រូវតែ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ដើម្បី​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន ហើយ​យើង​ត្រូវធ្វើ​ដូច​ភ្លៀងរលឹម។ ហើយ​ស្នងការរង នាយការិយាល័យ​ពាក់ព័ន្ធ ប្រធាន BOX អធិការ​ក្រុង-ស្រុក ត្រូវ​បង្កើន​ស្មារតី​ក្នុងការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​គោលដៅសំខាន់ៗ ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ ហើយ​ពាក់ព័ន្ធ​ការងារ​បោះឆ្នោត ត្រូវ​រាយការណ៍​ជាបន្ទាន់»1 2 3 4

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya